ព័ត៌មាន
ក្រសួងការពារជាតិ នៅតែហួសចិត្តចំពោះភាគីថៃ បន្តចោទកម្ពុជាថា ជាអ្នកបង្កហេតុមុន ខណៈថៃខ្លួនឯង ជាចោរឈ្លានពានមកលើកម្ពុជាសោះ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានសម្តែងការហួសចិត្ត ចំពោះទាហានឈ្លានពានថៃម្តងហើយ ម្តងទៀតនៅតែចោទប្រកាន់ថាកម្ពុជា ជាអ្នកបង្កហេតុ ឬក៏បាញ់ប្រហារទៅលើខ្លួនមុន ស្របពេលទាហាន ថៃខ្លួនឯងជាចោរឈ្លានពាន ហើយបានធ្វើការគំរាមកំហែង និងបាញ់ប្រហារមកលើកម្ពុជាយ៉ាងឃោឃៅ ដោយគ្មានខ្លាចរអានឹងច្បាប់អន្តរជាតិ ខណៈទង្វើឈ្លានពានរបស់ថៃនេះដែរ ក៏បានបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់កម្ពុជារងទុក្ខវេទនាជារាប់ម៉ឺននាក់ ដោយរត់ចេញពីភូមិដ្ឋាន និងផ្ទះសម្បែងរបស់ខ្លួននោះ ដើម្បីរកទីកន្លែងសុវត្ថិភាពនោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពជាលើកទី៣ នៃដំណើរការទាហានឈ្លានពានថៃមកលើកម្ពុជា នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា សូមផ្តាំទៅទាហានឈ្លានពានថៃត្រូវតែបញ្ឈប់ជាបន្ទាន់នូវការភូតកុហក និងបញ្ឈប់ប្រើឡេសមិនពិត ក្នុងការបង្ហាញហេតុផលឈ្លានពានខុសច្បាប់របស់ខ្លួនមកលើកម្ពុជា ហើយបានធ្វើការចោទប្រកាន់កម្ពុជាម្តងហើយម្តងទៀតថា ជាអ្នកបង្កហេតុ និងវាយប្រហារទៅលើខ្លួនមុន។
លោកជំទាវម៉ាលី សុជាតា បានបន្តលើកឡើងទៀតថា សកម្មភាពឈ្លានពាន និងគិតទុកជាមុនរបស់ភាគីថៃដែលបានរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជានេះ គឺបានធ្វើឡើងជាបន្តបន្ទាប់ និងពង្រីកកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាមានការដាក់សម្ពាធពីអន្តរជាតិក៏ដោយនោះ។ លោកជំទាវបានបន្ថែមទៀតថា រហូតមកដល់ម៉ោង៤ រសៀលថ្ងៃទី២៧ ខែកក្កដានេះ ទាហានឈ្លានពានថៃ បានបន្តបាញ់ប្រហារមកលើកម្ពុជា ដោយគ្មានការញញើតដៃនោះឡើយ ខណៈទង្វើនេះគឺជាសកម្មភាពអមនុស្សធម៌ និងព្រៃផ្សៃបំផុត ដោយបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស្លូតត្រង់ ជាពិសេសមនុស្សចាស់ជរា កុមារ និងស្ត្រីជាដើមនោះ។ យ៉ាងណាក៏ដោយកម្ពុជា នឹងមិនរាថយ និងចុះញ៉មចំពោះការគំរាមកំហែង ការឈ្លានពានរបស់សៀមនោះឡើយ ហើយនឹងធ្វើការវាយបកទៅវិញដើម្បីរក្សាសិទ្ធការពារខ្លួនស្របទៅតាមច្បាប់អន្តរជាតិ និងការពារដែនអធិបតេយ្យ និងសេចក្តីសុខសាន្តរបស់ប្រជាជនខ្មែរទាំងមូលផងដែរ។
នៅក្នុងសន្និសីទនោះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានបន្តអំពាវនាវ និងទទួចដល់សហគមន៍អន្តរជាតិ គប្បីឲ្យភាគីថៃ ទទួលខុសត្រូវឲ្យបានពេញលេញចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន ហើយទាមទារឲ្យបញ្ឈប់រាល់អំពើអរិភាពទាំងអស់មកលើកម្ពុជាផងដែរ ខណៈការបង្កសង្រ្គាមពីសំណាក់ភាគីថៃនេះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់សន្តិសុខនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់សន្តិសុខនៅក្នុងតំបន់ទាំងមូលផងដែរ៕ អត្ថបទ៖ បាន ចក់
-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត