ព័ត៌មាន
ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ម៉ោង១២យប់មិញ រហូតមកដល់ព្រឹកនេះ ពុំមានស្នូរគ្រាប់កាំភ្លើង ទៀតឡើយ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ឲ្យដឹងថា ចាប់ពីម៉ោង១២ រំលង់អាទ្រាធថ្ងៃទី២៨ ឆ្លងចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ រហូតមកដល់ព្រឹកម៉ោង៨នេះនៅតាម បណ្តាព្រំដែនរវាងកម្ពុជា និងថៃពុំមានស្នូរកាំភ្លើង ឬក៏ផ្ទុះអាវុធទៀតនោះឡើយ ខណៈសភាពការណ៍បែបនេះជាលទ្ធផលដ៏ជោគជ័យជាជំហានដំបូងមួយនៃកិច្ចព្រមព្រៀងរបស់រាជរដ្ឋាភិបាលកម្ពុជា និងថៃស្តីពីបទឈប់បាញ់បន្ទាន់នោះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៅតាមព្រំដែនកម្ពុជា និងថៃ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា ការវិវត្តន៍ចុងក្រោយនៅតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា និងថៃបន្ទាប់ពីលទ្ធផលនៃកិច្ចប្រជុំបទឈប់បាញ់ជាបន្ទាន់ ដែលបានឯកភាពដោយនាយករដ្ឋមន្រ្តីកម្ពុជា និងថៃ នៅប្រទេសម៉ាឡេស៊ី ម្សិលមិញ ហើយបានមានប្រសិទ្ធភាពចាប់ពីម៉ោង២៤ ម៉ោងនៅក្នុងតំបន់នាថ្ងៃទី២៨ ខែកក្កដានោះ គឺជាជំហានដំបូងដែលឆ្ពោះទៅរកការកាត់បន្ថយអរិភាព និងស្តារឡើងវិញនូវសន្តិភាព និងសន្តិសុខក្នុងតាមព្រំដែននៃប្រទេសទាំងពីរ(កម្ពុជា-ថៃ)។
លោកជំទាវអ្នកនាំពាក្យបានបញ្ជាក់ថា«នៅតាមយោធភូមិភាគទាំងអស់ពុំមានការផ្ទុះអាវុធដាក់គ្នាទៀតនោះទេ…នេះជាការប្តេជ្ញាចិត្តយ៉ាងខ្ពស់ អនុវត្តន៍បានយ៉ាងម៉ឺងម៉ាត់ម៉ត់ចត់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំទាំងអស់»។
លោកជំទាវបានលើកឡើងទៀតថា ដើម្បីធានាដល់ភាគីទាំងពីរត្រូវអនុវត្តន៍នូវលក្ខណ្ឌមួយចំនួននៅក្នុងការឯកភាពគ្នានៃបទឈប់បាញ់ជាបន្ទាន់នេះដោយចំណុចទី« គឺបញ្ឈប់នៃការបាញ់គ្នា មិនឲ្យមានការចល័តទ័ព ឬក៏ការបន្ថែមទ័ព,កងទ័ពទាំងពីរគឺត្រូវរក្សានូវទីតាំងដដែល ដោយរាប់ចាប់តាំងពីម៉ោង២៤៖០០នាទី ម៉ោងនៅក្នុងតំបន់,ត្រូវបង្កើតក្រុមការងារទំនាក់ទំនងមួយដើម្បីធ្វើការងារជាមួយគ្នា,។ ចំណុចទី២គឺត្រូវរៀបចំកិច្ចប្រជុំក្រៅផ្លូវការនៃមេបញ្ជាការភូមិភាគ ដោយព្រឹកថ្ងៃទី២៩ ខែកក្កដានេះ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥នៅម៉ោង៧ព្រឹកនេះ បានជួបពិភាក្សាជាមួយមេបញ្ជាការយោធភូមិភាគ១របស់ថៃ នៅទីក្រុងប៉ោយបែត ខណៈមេភូមិភាគទី៤ កម្ពុជានឹងជួបមេភូមិភាគទី២ថៃ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ដោយឡែកមេភូមិភាគទី៣កម្ពុជា ក៏នឹងជួបប្រជុំគ្នាជាមួយមេបញ្ជាការដ្ឋានព្រំដែនខេត្តចន្ថាបុរី និងខេត្តត្រាតរបស់ថៃ តាមរយៈវីដេអូ នៅព្រឹកនេះផងដែរ ៕ អត្ថបទបាន ចក់
-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត