ព័ត៌មាន
ស្នងការរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់ ជំនាញព័ន្ធពាក់ត្រូវ បង្កាបង្ក្រាប រាល់បទល្មើស និងរក្សាសន្តិសុខ ឲ្យបានល្អក្នុងមូលដ្ឋាន
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជំរុញដាក់ចេញនូវបទបញ្ជាទៅតាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ឲ្យបង្កើនការយកចិត្តទុកដាក់ក្តោបសភាពការណ៍សន្តិសុខក្នុងមូលដ្ឋានឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាបានសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងសង្គម ឲ្យបានល្អប្រសើរ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តដាក់ចេញនូវបទបញ្ជា ឲ្យកម្លាំងជំនាញ និងនគរបាលបាលតាមខណ្ឌ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឲ្យមានប្រសិទ្ធិភាព ជាពិសេស បទល្មើសដែលជាបញ្ហាប្រឈមនោះ គឺបទល្មើសកាច់សោរកម៉ូតូ និងបទល្មើសឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមផ្លូវសាធារណៈ ធ្វើយ៉ាងណាត្រូវធានាឲ្យបាន ដើម្បីផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ និងសង្គមជាតិ ។
ឯកឧត្តមស្នងការ ណែនាំឱ្យបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងកម្លាំងឲ្យបានច្បាស់លាស់ ដោយត្រូវត្រួតពិនិត្យវត្តមានឲ្យបានត្រឹមត្រូវ កម្លាំងត្រូវត្រៀមចំណុចខ្ពស់២៤ម៉ោងលើ២៤ម៉ោង បែងចែងឲ្យមានវេនប្រចាំការ វេនល្បាតក្នុងមូលដ្ឋានជាប្រចាំ ដើម្បីជាការបំពេញតួនាទីភារកិច្ចដោយស្មារតីទទួលខុសត្រូវ និងឆន្ទៈខ្ពស់ក្នុងការបម្រើប្រជាជន និងជាតិមាតុភូមិ ។
ការិយាល័យជំនាញពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ តាមដានឲ្យបានជាប់លាប់ លើព័ត៌មាន ឬការបង្ហោះនៅលើបណ្តាញសង្គមទាំងឡាុយណា ដែលចរិតញុះញង់រើសអើងបង្កឲ្យមានការប៉ះពាល់ទៅដល់សន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម គឺត្រូវតែទប់ស្កាត់ និងចាត់វិធានការច្បាប់ជាធរមាន ប្រសិនបើរកឃើញមានបទល្មើស។
ឆ្លៀតក្នុងអង្គប្រជុំដដែលនោះ ឯកឧត្តមស្នងការ ក៏ក្រើនរំលឹកបន្ថែមទៀត ឲ្យជំនាញ និងអធិការខណ្ឌទាំង១៤ បន្តពង្រឹងការបង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យបានកាន់តែខ្លាំងបន្ថែមទៀត ដែលវាក៏ជាភារកិច្ចស្នូលរបស់សមត្ថកិច្ច និងជាការចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពផងដែរ ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានកំណត់យកបញ្ហាគ្រឿងញៀននេះ គឺជាការងារអាទិភាពចម្បងទី៤ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវប្រយុទ្ធប្រឆាំងផងនោះ ។
ទន្ទឹមនឹងនោះដែរ ឯកឧត្តម ក៏បានជំរុញឲ្យមន្រ្តីនគរបាល នៅថ្នាក់មូលដ្ឋាន ត្រូវពង្រាយកម្លាំងចេញដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅតំបន់ ឬគោលដៅដែលងាយរងនូវការកកស្ទះនានា ឲ្យបានទាន់ពេលវេលា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឲ្យបានប្រសើរឡើង ៕ អត្ថបទ៖ កុម្ភៈ








-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង