ព័ត៌មាន
សហគ្រាសក្នុងស្រុកកំពុងជំរុញផលិតយ៉ាងផុលផុស ផ្គត់ផ្គង់លើទីផ្សារ ខណៈកម្ពុជាកំពុងជួបវិបត្តិ
ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី កោតសរសើរដល់សហគ្រាសក្នុងស្រុក ដែលបាននិងកំពុងជំរុញក្នុងកិច្ចដំណើរការផលិត កែច្នៃ និងវេចខ្ចប់ យ៉ាងផុលផុស បម្រើទីផ្សារក្នុងស្រុកជំនួសការនំាចូល ខណៈកម្ពុជាកំពុងមានវិបត្តិជាមួយប្រទេសជិតខាង និងសូមឱ្យឱកាសនេះអាចឈរ ជើងក្នុងដំណើរការផលិត និងផ្គត់ផ្គង់ទំនិញចូលទីផ្សារឱ្យបានជានិច្ចនិរន្ត។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះ យោបល់ លើវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះថា ជុំវិញកិច្ចប្រជុំ ពិគ្រោះយោបល់ រវាងរដ្ឋនិងវិស័យឯកជន លើផ្នែកវិស័យកម្មន្តសាល និង SMEs ថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បី ដោះស្រាយ និងការស្វែងរកនូវគន្លឹះបញ្ហាមួយចំនួនដែលនៅសេសសល់ ដើម្បីកែទម្រង់សម្រួចឱ្យចំលើចំណុចយើងចង់បាន ក្នុង គោលដៅជំរុញអភិវឌ្ឍន៍អាជីវកម្មឆ្លើយតបទៅនិងតម្រូវការទីផ្សារ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ជុំវិញវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម ខណៈដែលកម្ពុជាកំពុងជួបនូវវិបត្តិ (ជម្លោះព្រំដែន) វិស័យនេះបានងើបឡើងគួកត់សម្គាល់សម្រាប់ផ្គត់ផ្គង់លើទីផ្សារ គឺកំលាំងផលិតក្នុងស្រុកកំពុងមានសម្ទុះយ៉ាង ខ្លាំងក្លា។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ជុំវិញវិបត្តិនេះ គឺយើងមិនចង់ឱ្យកើតមានឡើងនោះឡើយ តែស្របពេលនេះ វាក៏ជាឱកាស សម្រាប់សហគ្រាសត្រូវជំរុញឈរជើងនៅក្នុងដំណើរការផលិត និងការឈរជើងនៅលើទីផ្សារឱ្យបានរឹងមាំ និងឈានឆ្ពោះទៅរកការរីក ចម្រើនឱ្យកាន់តែខ្លាំងក្លានៅពេលអនាគត។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ វិស័យឯកជនបានលើកយកបញ្ហាប្រឈមចំនួន ១២ យកមកដោះស្រាយ ឆ្លើយ តបលើបញ្ហាដែលកំពុងជួបប្រទះរួមមាន៖ បញ្ហាថ្លៃឡូកុងតឺន័រ, ការប្រកួតប្រជែងមិនស្មើភាពក្នុងអាជីវកម្ម, ប្រើប្រាស់ និងផ្តល់សេវា កម្មឧបករណ៍មាត្រាសាស្ត្រ, ការចុះបញ្ជិការផលិតផលសម្រាប់ផលិតផលកែច្នៃរបស់រោងចក្រកែច្នៃក្នុងស្រុក, ការស្នើសុំ Certificate of Origin (CO) ការនាំចេញ/នាំចូល និងបញ្ហាផ្នែកពន្ធ, បញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ថ្លៃដើម ផលិតកម្មខ្ពស់ និងកង្វះបច្ចេកទេស, បញ្ហាប្រឈមផ្នែកបច្ចេកវិទ្យានិងឌីជីថល, ផ្នែកគតិយុត្តនិងរដ្ឋបាល, ធនធានមនុស្ស កម្លាំងពលកម្មជំនាញ និងមន្ទីរពិសោធន៍, ផ្នែក ហេដ្ឋារចនាសម្ព័ន្ធ, ទីផ្សារនិងសេវាកម្ម, និងបញ្ហាក្នុងការធ្វើកសិដ្ឋានកសិកម្ម៕
អត្ថបទ៖ សុន រ៉ាឌី










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ