ព័ត៌មាន
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ឥឡូវនេះ សហគមន៍អន្តរជាតិបានដឹងឮអស់ហើយ ភាគីថៃមិនអាចចេះតែនិយាយអ្វីបានតាមចិត្តទៀតទេ
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងនៅក្នុងសន្និសីទព្រឹកនេះថា អត់មានអ្វីប្រែប្រួល ហើយក៏អត់មានអ្វីចម្លែកដែរដែលមន្ត្រីថៃ ទាំងមន្ត្រីស៊ីវិល ទាំងមន្ត្រីយោធា ទាំងបណ្ដាញសារព័ត៌មាននៅតែបន្តនិយាយភូតកុហក មួលបង្កាច់ ចោទប្រកាន់កម្ពុជាគ្រប់ពេលវេលាឥតឈប់ឈរជារៀងរាល់ថ្ងៃ។
«អ្វីដែលគេនិយាយគឺគេនិយាយកុហកថា កម្ពុជាយើងជាអ្នកឈ្លានពានគេ កម្ពុជាយើងបាញ់មុន ហើយគេជាអ្នករងគ្រោះ បងប្អូនយើងសុទ្ធតែបានឮពេញត្រចៀក ពាក្យភូត កុហក មួលបង្កាច់ ទម្លាក់កំហុសទាំងអស់ហ្នឹង ហើយបានឃើញផ្ទាល់ភ្នែកការរំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជា រំលោភបំពានបទឈប់បាញ់ ហើយយើងក៏ដឹងទាំងអស់គ្នាថា ប្រទេសយើងឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់យ៉ាងណា ? យើងជួបវិនាសសកម្មយ៉ាងណា ដោយសារសង្រ្គាម ថ្នាក់ដឹកនាំយើងតស៊ូលះបង់លំបាកយ៉ាងណា ? ទម្រាំយើងទាញប្រទេសយើងចេញពីរបបប្រល័យពូជសាសន៍ ទម្រាំយើងរកបានសន្តិភាពដោយនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ហើយសន្តិភាពជិត៣ទសវត្សចុងក្រោយនេះ ផ្ដល់ផលចំណេញធំណាស់សម្រាប់ប្រទេសជាតិយើង សម្រាប់បងប្អូនប្រជាពលរដ្ឋយើង ដូច្នេះតើកម្ពុជាយើងឯណា ទៅរកបង្កជម្លោះ ថ្នាក់ដឹកនាំយើងឯណាទៅបំពានគេ ទៅបាញ់គេមុន សុទ្ធតែជាពាក្យចោទប្រកាន់មួលបង្កាច់ ចោទប្រកាន់ទម្លាក់កំហុស អ៊ីចឹង បងប្អូនយើងយល់ហើយរឿងនេះ»។ នេះជាគូសបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។
ដូច្នេះចាប់ពីពេលនេះតទៅ អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្នើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបរួមគ្នាជាសំឡេងតែមួយរបស់ប្រជាជាតិខ្មែរ ដើម្បីតស៊ូមតិ ប្រឆាំងតបតទៅនឹងការចោទប្រកាន់មួលបង្កាច់នេះ «ហើយឥឡូវនេះសហគមន៍អន្តរជាតិបានដឹងឮអស់ហើយ អ៊ីចឹងភាគីថៃមិនអាចចេះតែនិយាយអ្វីបានតាមចិត្តទេ យើងត្រូវបន្តរួបរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏ធំធេងរបស់យើងនៅពីក្រោយកងកម្លាំងប្រដាប់អាវុធ នៅពីក្រោយកងទ័ពដ៏ក្លាហាន នៅពីក្រោយថ្នាក់ដឹកនាំដ៏មានភាពវាងវៃ បទពិសោធន៍យុទ្ធសាស្ត្រច្បាស់លាស់នៅក្នុងការកសាងប្រទេស និងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសួមបន្តចំណុចខ្លាំងរបស់យើងដែលអាចយកឈ្នះបាននៅគ្រប់សមរភូមិ ពោលគឺ សមរភូមិការទូត សមរភូមិនយោបាយ និងសមរភូមិផ្លូវច្បាប់៕

-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង