ព័ត៌មាន
ក្រសួងបរិស្ថានបន្តបានចែកកូនឈើដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដើម្បីយកទៅដាំនៅតាមទីតាំងនានា
ក្នុងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបន្តបានចែកកូនឈើដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដើម្បីយកទៅដាំ តាមរយៈមន្ទីរបរិស្ថានរាជធានី ខេត្ត សរុបរួមចំនួន ៤០ ៦៤៨ដើម ក្នុងនោះរួមមាន
១~កូនត្នោតចំនួន ១៥ ២២២ដើម
២~កូនឈើព្រៃចម្រុះចំនួន ១២ ៨២៥ដើម
៣~កូនឈើហូបផ្លែចំនួន ៧ ៥២៩ដើម
៤~កូនឈើលម្អចំនួន ៥ ០៧២ដើម
នៅថ្ងៃទី៥ដល់៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានរាជធានីខេត្តទូទាំងប្រទេស និងតាមរយៈថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ បានរៀបចំចែកដើមឈើ ដោយឥតគិតថ្លៃេជូនប្រជាពលរដ្ឋ យកទៅដាំបានប្រមាណ១៥ម៉ឺនដើម នៅក្នុងយុទ្ធនាការ«ពន្លកបៃតង»។
សូមបញ្ជាក់ថា មន្ទីរបរិស្ថាន នៅគ្រប់ខេត្ត បានបង្កើតថ្នាលបណ្តុះកូនឈើ តាមខេត្តរៀងៗខ្លួនហើយ ទន្ទឹមនេះ ក្រសួងក៏គ្រោងបង្កើតស្ថានីយបណ្តុះកូនឈើចំនួន៥កន្លែងធំៗ ខ្នាតតំបន់ នៅខេត្តកំពង់ស្ពឺ កោះកុង សៀមរាប ត្បូងឃ្មុំ និងមណ្ឌលគិរីបន្ថែមទៀត។
សម្រាប់ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានបណ្តុះកូនឈើចំនួន ៣ ៤៥៤ ៤៧២ ដើម ក្នុងនោះមាន ឈើហូបផ្លែចំនួន១៤៦ ៣៣២ ដើម, ឈើព្រៃចំនួន ១ ៩៣៣ ៧៣៦ ដើម និងកូនត្នោតចំនួន១ ៣៧៤ ៤៣៤ដើម។ កូនឈើទាំងនេះ ត្រូវចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំនៅតាមទីសាធារណៈ តាមសហគមន៍ វត្តអារាម សាលារៀនជាដើម ដើម្បីបង្កើនភាពបៃតង ឆ្ពោះទៅសម្រេចបានកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕
សូមទទួលយកកូនឈើតាមទីតាំង ដែលមាន QR Code ភ្ជាប់ជាមួយ។ សូមតាមដានព័ត៌មានបន្ថែម: www.moe.gov.kh។











-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ