ព័ត៌មាន
បេក្ខជន២៤នាក់ ចូលរួមប្រឡងវិញ្ញាសាសរសេរលើកទី២ ដើម្បីក្លាយជាមន្ត្រីច្បាប់ក្របខណ្ឌ ទីស្ដីការគណៈរដ្ឋមន្ត្រី
ក្រសួងមុខងារសាធារណៈនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥នេះ បានរៀបចំការប្រឡងវិញ្ញាសាសរសេរលើកទី ២ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី។ ការប្រឡងនេះ ជាការជ្រើសរើសចម្រាញ់ចុងក្រោយ ដោយមានបេក្ខជនចូលរួមប្រឡងចំនួន ២៤នាក់ សម្រាប់ចំនួនដែលត្រូវជ្រើសរើសត្រឹម ៨នាក់ប៉ុណ្ណោះ។
ឈានចូលដល់ថ្ងៃទី ៩ខែសីហា ឆ្នាំ ២០២៥នេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជាថ្មី សម្រាប់ការជ្រើសរើសមន្ត្រីច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី លើវិញ្ញាសាសរសេរលើកទី ២ ជាវិញ្ញាសាចុងក្រោយ។ ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២នេះ គឺមានបេក្ខជនចូលរួមត្រឹមតែ ២៤នាក់ប៉ុណ្ណោះ ដែលពួកគេជាបេក្ខជនដែលបានប្រឡងជាប់លើវិញ្ញាសាសរសេរលើកទី ១ ក្នុងចំណោមបេក្ខជនសរុបជិត ៣០០នាក់។
ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២ ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ ទោះមានបេក្ខជនប្រកួតប្រជែងត្រឹម ២៤នាក់យ៉ាងណាក្ដី ក៏ការរៀបចំនៅតែអនុវត្តទៅតាមគោលការណ៍នីតិវិធីដូចការរៀបចំកន្លង។ ជាក់ស្ដែង ការតាក់តែងវិញ្ញាសាធ្វើដោយសម្ងាត់ពីសាស្ត្រាចារ្យជំនាញ ដោយមានការតាមដានមើលពីអ្នកសង្កេតការណ៍មកពី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា សាធារណជនស្ម័គ្រចិត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា។ សម្រាប់សាស្ត្រាចារ្យមួយរូប ត្រូវតាក់តែងវិញ្ញាសា ៣ជម្រើស ដើម្បីដាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រើសរើសយក ១ជម្រើស ឬសម្រេចជម្រើសទី៤ ដោយយកសំណួរពីជម្រើសទី១, ជម្រើសទី២ និងជម្រើសទី៣ មកបញ្ចូលគ្នា មុនវិញ្ញាសាទាំងនោះត្រូវបានថតចម្លង និងបន្តនីតិវិធី។
ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២នេះ ជាសំណួរអធិប្បាយ។ បេក្ខជនត្រូវប្រឡងរយៈពេលពេញ ៥ម៉ោង ដោយសំណួរលើឯកទេសជំនាញ មានរយៈពេល ៣ម៉ោង រីឯសំណួរលើចំណេះដឹងទូទៅមានរយៈពេល ២ម៉ោង។
ការប្រឡងលើកចុងក្រោយនេះ នឹងជ្រើសរើសត្រឹម ៨នាក់ប៉ុណ្ណោះ ក្នុងនោះសម្រាប់ជំនាញនីតិឯកជនចំនួន ៥នាក់ និងជំនាញនីតិអន្តរជាតិចំនួន ៣នាក់។
គួរបញ្ជាក់ថា ការប្រឡងទោះស្ថិតក្នុងដំណាក់កាលណាក៏ដោយ ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង តែងមានវត្តមាន នៅមណ្ឌលប្រឡង ដើម្បីពិនិត្យការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ការប្រឡងប្រជែង និងធានាថា ការប្រឡងប្រជែងទាំងអស់ត្រូវអនុវត្តតាមគោលការណ៍ដែលតែងតែអនុវត្ត។អត្ថបទ៖គឹមហុក








-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង