ព័ត៌មាន
រាជរដ្ឋាភិបាលបានចាត់ទុកការសិក្សាអប់រំជាអាទិភាពដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
ភ្នំពេញ ÷ រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ បានចាត់ទុកការសិក្សាអប់រំជាអាទិភាពមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយរាជរដ្ឋាភិបាលបាននិងកំពុងបន្តស្តារ និងពង្រឹងវិស័យអប់រំជាបន្តបន្ទាប់ តាមរយៈការពង្រឹងទាំងគុណភាពសិក្សា និងការកសាង សាងអគារសិក្សាជាដើម។
លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុ ប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងពិធីសម្ភោធអគារសិក្សានៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតក្នុងឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ, លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ថ្នាក់ដឹកនាំ អេស៊ីលីដា ភីអិលស៊ី ដែលបានឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ កសាងអគារសិក្សា ១ខ្នងនេះ មានកម្ពស់២ជាន់ សរុប១២បន្ទប់ ក្នុងនោះលោកជំទាវបណ្ឌិត ក៏បានរំលេចពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បាននិងកំពុងធ្វើ ដំណើរទៅមុខយ៉ាងស្វាហាប់ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យសំខាន់ៗនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយ ផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ជាក់ស្តែង សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ៤ចំណុច សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោត សំខាន់លើការពង្រឹងគុណភាពសាលារៀនរដ្ឋរួមមាន៖ ទី១. ការពង្រឹងអភិបាលកិច្ច, ទី២. ការពិនិត្យ កែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹងវិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣. ការ យកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា, និងទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យ ស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ”។
ជុំវិញការរៀនសូត្រនេះ, លោកជំទាវបណ្ឌិត បានរំលឹកដល់មាតាបិតាឱ្យបញ្ជូនកូនមករៀន ព្រោះនេះមិនត្រឹមតែជាកាតព្វកិច្ច របស់មាតាបិតាគ្រប់រូបនោះទេ តែក៏ដូចជាការសន្សំប្រាក់ឱ្យកូន និងជួយស្រោចស្រង់ជីវភាព ឱ្យរួចផុតពីភាពក្រីក្រ។ លើសពីនេះ ការ បញ្ជូនកូនមករៀន ជាការរួមចំណែកកសាងនិងអភិវឌ្ឍសង្គមជាតិយើងសម្រាប់រយៈពេលវែង ព្រោះពួកគាត់នឹងក្លាយជាសសរទ្រូងដ៏ រឹងមាំប្រកបដោយគុណភាពនៅក្នុងវិស័យនានា នឹងអាចក្លាយជាថ្នាក់ដឹកនាំផងដែរនាពេលអនាគត។ លោកជំទាវ លើកទឹកចិត្តឱ្យអ៊ំ ពូ មីង បងប្អូនជាអាណាព្យាបាល សូមបញ្ជូនកូនមកសាលា បង្កលក្ខណៈឱ្យកូនៗបានបន្តការសិក្សាទាំងប្រុស-ស្រី។ ជាពិសេសការ បញ្ជូនកុមារីមកសាលារៀន ដើម្បីទទួលបានការសិក្សាអបរំឱ្យបានពេញលេញ ដោយសារស្ត្រីដើរតួនាទីក្នុងការអភិវឌ្ឍសង្គមខ្មែរយើង ក៏ដូចជាលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ (ក្នុងរាជរដ្ឋាភិបាលនីតិកាល ទី៧ នៃរដ្ឋសភានេះ ស្រី្តបានទទួលតំណែង និងការ ទទួលខុសត្រូវកាន់តែសំខាន់ទាំងវិស័យសាធារណៈ និងឯកជន។ ប្រទេសកម្ពុជា មានស្ត្រីជាប្រធានរដ្ឋសភា និងរដ្ឋមន្ត្រី, ដោយឡែក នៅធនាគារជាតិនៃកម្ពុជា លោកំទាវជាទេសាភិបាល និងជាស្ត្រីលើកទី១ ក្នុងជួរថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា៕
សូមបញ្ជាក់ថា នៅក្នុងពិធីសម្ភោធអគារសិក្សានៅវិទ្យាល័យ ជា ស៊ីម ប្រឡាយនេះ លោកជំទាវបណ្ឌិត ជា សិរី បាននាំយកអំណោយ និងប្រាក់ឧបត្ថម្ភចែកជូនបងប្អូន លោកគ្រូ-អ្នកគ្រូ អាណាព្យាលបាលសិស្ស និងសិស្សានុសិស្ស សរុបប្រមាណ ៣៥១ នាក់រួមមាន៖ ឧបត្ថម្ភវិទ្យាល័យជា ស៊ីម ប្រឡាយចំនួន ២ លានរៀល, ការិយាល័យអង្គភាពជុំវិញស្រុក និងក្រុមប្រឹក្សាឃុំចំនួន ៣១ រូប ក្នុងម្នាក់ ទទួលបានសារុង ១ និងថវិកា ៥ ម៉ឺនរៀល, លោកគ្រូ-អ្នកគ្រូ ទទួលបានសារុង ១ និងថវិកា ៥ ម៉ឺនរៀល, យុវជន សសយក ទទួល បានសារុង ១ និងថវិកា ៣ ម៉ឺនរៀល, អាណាព្យាបាលសិស្ស ទទួលបានសារុង ១ និងថវិកា ២ ម៉ឺនរៀល និងឧបត្ថម្ភសិស្សានុសិស្ស ថ្នាក់ទី១១ និងទី១២ ចំនួន ២២៣ រូប ក្នុងម្នាក់ទទួលបានឃីត១ កញ្ចប់ (សៀវភៅ ២ក្បាល, ប៊ិច ២ដើម, ខ្មៅដៃ ២ដើម, ជ័រលុប ១, បន្ទាត់ ១ និងប្រដាប់ខួងខ្មៅដៃ១)៕
អត្ថបទ៖ សុន រ៉ាឌី










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង