ព័ត៌មាន
អភិបាលខេត្តពោធិ៍សាត់ បន្តទទួលអំណោយពីសប្បុរសជនសម្រាប់ជួយដល់កងកម្លាំងជួរមុខ និងជនភៀសសឹក
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការចូលរួមពីលោក ហៀម ឃួន អភិបាលរងខេត្ត លោក សួង សារ៉ាវុធ នាយករដ្ឋបាលសាលាខេត្ត នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ នៅបរិវេណសាលាខេត្ត បានបន្តទទួលអំណោយ ពីលោកស្រី សរ សាអ៊ុ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយឧបត្ថម្ភ អង្ករ១តោន ទឹកត្រី៨០យួរ ទឹកស៊ីអ៊ីវ៨០កេស សៀង២៧កេស ត្រីខ៥កេស ជូនដល់រដ្ឋបាលខេត្ត សម្រាប់ជាគុណប្រយោជន៍ បានជួយដល់កងកម្លាំងជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងជនភៀសសឹក។
ឯកឧត្តម ខូយ រីដា ក្នុងនាមអាជ្ញាធរខេត្ត សូមថ្លែងអំណរគុណ ជូនចំពោះ លោកស្រី សរ សាអ៊ុ ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ជាគុណប្រយោជន៍ បានជួយដល់កងកម្លាំងជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងជនភៀសសឹក ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឯកឧត្តម បន្តថា ការចូលរួមបរិច្ចាគថវិកា ដើម្បីទិញគ្រឿងឧបភោគបរិភោគនាពេលនេះ គឺកើតចេញពីការស្ម័គ្រចិត្ត របស់លោកស្រី ព្រមទាំងក្រុមគ្រួសារ ទោះតិចក្តី ច្រើនក្តី គឺជាទឹកចិត្តដ៏ល្អថ្លៃថ្លា បង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ និងជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ បើទោះបីបទឈប់បាញ់ រវាងកម្ពុជា-ថៃ បានចូលជាធរមានយ៉ាងណាក្តី។
ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា កាលពីវេលាម៉ោង០៥៖០២នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ទាហានឈ្លានពានសៀម បានបាញ់គ្រាប់ផ្លោង ចូលដីយើងទាំងកម្រោល នៅព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលនេះគឺជាការរំលោភបំពាន និងរំលោភដែនអធិបតេយ្យភាពកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត។ កងទ័ពយើង ពុំទាន់បានផ្ទុះអាវុធតបតនៅឡើយទេ ពោលគឺស្ថិតនៅក្នុងការត្រៀមវាយបកនៅឡើង។ ដោយសារការខិតខំប្រឹងប្រែង របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ការចរចាសម្រេចឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានឯកភាពគ្នា ចាប់ពីអធ្រាត្រថ្ងៃទី២៨ ឆ្លងចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីម៉ាឡេស៊ី និងការចូលរួមពីសហរដ្ឋអាមេរិក និងចិន។ ឯកឧត្តម មានជំនឿយ៉ាងមុតមាំថា សន្តិភាពនឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែង ទាំងថ្ងៃ ទាំងយប់ អស់ពីកម្លាំងកាយចិត្ត របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការស្វែងរកដំណោះស្រាយ លើបញ្ហាដែលកំពុងកើតមានឡើងដោយសន្តិវិធី តាមរយៈនយោបាយការទូត និងច្បាប់ ពិសេសកម្ពុជាបាននឹងកំពុងធ្វើការជាមួយមិត្តភក្តិអន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់៕




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង