ព័ត៌មាន
កម្ពុជា និងសហគមន៍អន្តរជាតិ បន្តអំពាវនាវឲ្យថៃដោះលែងទាហានខ្មែរ១៨នាក់ ដែលថៃចាប់ទៅមកកម្ពុជាវិញឆាប់ៗ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា កម្ពុជា និងសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវរហូតដល់ថៃបំពេញកតព្វកិច្ចរបស់ខ្លួន ពោលគឺត្រូវដោះលែងកងទ័ពកម្ពុជាចំនួន១៨នាក់ដែលថៃចាប់ទៅនោះជាបន្ទាន់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ខណៈមកដល់ពេលនេះគឺមានរយៈពេល១៣ថ្ងៃហើយ ដែលថៃចាប់ទាហានខ្មែរទាំង១៨ដោយខុសច្បាប់។

ក្នុងសន្និសីទសារព័ត៌មានស្តីពីការវិវត្តន៍បទឈប់បាញ់ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានថ្លែងថា បើគិតដល់ថ្ងៃទី១១ ខែសីហានេះ គឺមានរយៈពេល១៣ថ្ងៃហើយ ដែលទាហានថៃបានចាប់ខ្លួនទាហានកម្ពុជា ដោយខុសច្បាប់ក្នុងពេលអនុវត្តកិច្ចប្រមព្រៀងបទឈប់បាញ់ ហើយបន្ទាប់ពីធ្វើការចាប់ភ្លាមៗរាជរដ្ឋាភិបាល ក្រសួងការពារជាតិក៏ដូចជាអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានខិតខំយ៉ាងស្រស្រាក់ស្រស្រាំ ដើម្បីទាមទារឲ្យថៃធ្វើការដោះលែងពួកគេមកវិញស្របទៅតាមច្បាប់អនុស្សធម៌អន្តរជាតិ និងស្របទៅតាមការអំពាវនាវរបស់ សហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសជាដៃគូនៅក្នុងតំបន់អាស៊ានផងដែរនោះ។
កងទ័ពកម្ពុជាចំនួន១៨នាក់ ដែលទាហានថៃចាប់ទៅដោយខុសច្បាប់នោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានស្នើឲ្យម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្តូរវេន ក៏ដូចជាសហគមន៍អន្តរជាតិឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញឲ្យភាគីថៃឆាប់បញ្ជូនពួកគាត់ឲ្យមកកម្ពុជាវិញឲ្យបានឆាប់ៗផងដែរ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានលើកឡើងផងដែរថាក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ បើទោះបីជាទាំង១៨នាក់នេះត្រូវបានគេអះអាងថាមានសុវត្ថិភាព និងសុខភាពល្អយ៉ាងណាក៏ដោយនោះ។តាមរយៈ អ្នកនាំពាក្យក្រសួងការពារ កម្ពុជាក៏នៅតែបន្តអំពាវនាវឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែល បានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ផងដែរ៕ អត្ថបទបាន ចក់
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង