ព័ត៌មាន
កម្ពុជាប្រាប់ UNថា ថៃបានបន្តរំលោភបំពានដល់កម្ពុជា កាន់តែខ្លាំង បើទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើលិខិតដាច់ដោយឡែកពីគ្នាទៅកាន់អគ្គលេខាធិការអង្គការប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជំរាបអំពីការបន្តរំលោភបំពានកាន់តែខ្លាំងឡើង របស់ភាគីថៃ មកលើដែនអធិបេយ្យ និងបូរណភាពទឹកដីកម្ពុជា បើទោះបីពិភពលោកគេដឹងឮថាថៃ បានធ្វើកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកម្ពុជាយ៉ាងណាក៏ដោយនោះ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តបទឈប់បាញ់ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នេះឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ ប្រមុខការទូតកម្ពុជា បានធ្វើលិខិតទៅកាន់អង្គការសហប្រជាជាតិ ដោយក្នុងលិខិតនោះបានរៀបរាប់អំពីការបន្តឈ្លានពានរបស់ទាហានថៃមកលើកម្ពុជា ដោយដោយខុសច្បាប់ ពោលគឺបានយកគ្រឿងចក្រ និងបន្លាលួសរាយចូលដែនអធិបតេយ្យកម្ពុជា ជារឿយបើទោះបីជាកម្ពុជាមានហាមឃាត់ក្តី។
ឯកឧត្តម ជុំ សុន្ទរី បានលើកឡើងទៀតថា តាមរយៈលិខិតរបស់ឯកឧត្តម ប្រាក់ សុខុន បានប្រាប់ ទៅអង្គការសហប្រជាជាតិទៀតថា ភាគីថៃបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនូវបទឈប់បាញ់ ដែលបានឯក ភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ និងរំលោភបំពានលើកំណត់ហេតុនៃកិច្ចព្រមព្រៀង កិច្ចប្រជុំGBCកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។ ជាងនេះទៅទៀតភាគីថៃ បានប្រកាសអំពីផែនការរបស់ខ្លួនថា នឹងដណ្តើមកាន់កាប់ប្រាសាទតាក្របី ពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងប្រកាសបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាផងដែរ។
យ៉ាងណាក៏ដោយឯកឧត្តម ប្រាក់ សុខុន បានអំពាវនាវឲ្យប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ បន្តលើកទឹកចិត្តឲ្យមានការគោរពឲ្យបានពេញលេញ នូវកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយ និងកំពុងប្រឈមនៃហានិភ័យ និងសូមឲ្យមានការខិតខំប្រឹង ប្រែងគាំទ្រ ដើម្បីសម្រេចបាននូវការបញ្ឈប់ទាំងស្រុងនូវអរិភាពប្រដាប់អាវុធ និងដំណើរឆ្ពោះទៅរកភាព ប្រក្រតីឡើងវិញផងដែរ។
ប្រមុខការទូតកម្ពុជា ក៏បានក្រើនរំលឹកដល់ភាគីថៃឲ្យគោរពឲ្យបានម៉ឺងម៉ាត់បំផុតចំ ពោះកិច្ចព្រមព្រៀងជាមួយកម្ពុជា និងបន្តអំពានាវឲ្យថៃដកកម្លាំងយោធា និងសម្ភារៈផ្សេងទៀតរបស់ខ្លួនចេញពីដែនអធិបតេយ្យរបស់កម្ពុជា ជាបន្ទាន់ស្របទៅតាមកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិផងដែរ៕ អត្ថបទបាន ចក់
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង