ព័ត៌មាន
រយៈពេល៧ខែ, កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ
ការនាំចេញទំនិញទៅកាន់សហរដ្ឋអាម៉េរិករបស់កម្ពុជា នៅក្នុងរយៈពេល៧ ខែ ឆ្នាំ ២០២៥ មានទំហំទឹកប្រាក់សរុបជិត ៧ ពាន់លាន ដុល្លាអាម៉េរិក កើនឡើងជិត ២៦ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ពោលគឺ, ទីផ្សារសហរដ្ឋអាមេរិកបានឈរក្នុងលំដាប់ទី១ និងបាន គាំទ្រដល់កំណើនខ្ពស់នៃការនាំចេញទំនិញរបស់កម្ពុជា។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក នៅក្នុងរយៈពេល៧ ខែ ឆ្នាំ២០២៥ នេះ, មានទំហំទឹកប្រាក់សរុប ជាង ៧ ១០០ លានដុល្លារអាមេរិក កើនឡើងជិត ២៦ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ (មានទំហំទឹកប្រាក់ប្រមាណជាង ៥ ៦០០ លានដុល្លារអាមេរិកប៉ុណ្ណោះ) ក្នុងនោះកម្ពុជាបាននាំចេញទៅទីផ្សារអាមេរិក មានទឹកប្រាក់ជិត៧ ពាន់លានដុល្លារ កើនជិត ២៦ ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ជាង ២០១ លានដុល្លារ កើនជាង ៣០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។
ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក បានបន្តឈរក្នុងលំដាប់ទី១ នៃការស្រូបយកទំនិញរបស់កម្ពុជារួមមាន៖ សម្លៀក បំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរជាដើម នៅក្នុងរយៈពេលជាង ៤ឆ្នាំចុងក្រោយនេះ បន្ទាប់ពីផុតសុពលភាព នៃការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិកដល់កម្ពុជា។
ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងថា ជុំវិញពន្ធបដិការវាងកម្ពុជា-សហរ្ឋអាមេរិក ឃើញ ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី សម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំង នៅលើការងារចរចារពន្ធបដិកានេះ រហូតធ្វើឱ្យកម្ពុជាសម្រេចបានពន្ធបដិកា ១៩% ដែលជាអត្រាមួយទាបសម្រាប់ឱកាសរបស់កម្ពុជា ប៉ុន្តែបញ្ហានេះវាអាស្រ័យទៅលើសមត្ថភាពផលិតរបស់យើង ក្រៅពីរោងចក្រកាត់ ដេរ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ថាតើកម្ពុជា និងត្រូវការជំរុញផលិតផលអ្វីបន្ថែមទៀត ដើម្បីនាំចេញទៅទីផ្សារអាមេរិក ខណៈការ វិនិយោគ កម្ពុជាបានកំពុងដើរទៅមុខរួចហើយ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល៧ ខែ ឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៣៧ ពាន់លានដុល្លារអាមេរិក បានកើនឡើងជាង ១៦ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជាង ១៧ ពាន់ លានដុល្លារ កើនជាង ១៦ ភាគរយ ខណៈតម្លៃនៃការនាំចូលមានទឹកប្រាក់ជាង ១៩ ពាន់លានដុល្លារ កើនជាង ១៦ ភាគរយដូចគ្នា បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង