ព័ត៌មាន
កាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ចុះបណ្តុះបណ្តាលមុខវិជ្ជាសង្គ្រោះបឋមដល់អ្នកស្ម័គ្រចិត្តក្នុងស្រុកកណ្តៀង
មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានបន្តបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានជូនដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ក្នុងឃុំកោះជុំ ស្រុកកណ្ដៀង ចំនួន២៣នាក់ ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅបរិវេណសាលាឃុំកោះជុំ ដោយមានការធ្វើបង្ហាញពីលោកទេព រ៉ុម លោកស្រីកែ ធឿន លោកព្រឹល គឹមសួរ និងកញ្ញា ចក់ សុខរើន ដែលជាគ្រូបង្គោលប្រចាំសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ លើប្រធានបទសំខាន់ៗរួមមាន ៖ ១.ប្រវត្តិចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ២. គោលការណ៍គ្រឹះទាំង ៧ របស់ចលនា ៣. ការប្រើប្រាស់បដិរូបកាកបាទក្រហម ៤. ប្រវត្តិកាកបាទក្រហមកម្ពុជា ៥. តួនាទី ភារកិច្ចអ្នកស្ម័គ្រចិត្តកាកបាទក្រហម ៦. ការគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ៧.លើកកម្ពស់សុវត្ថិភាពចរាចរណ៍ និង៨. វិជ្ជាសង្គ្រោះបឋម និងសុខភាព ។

ក្នុងឱកាសនោះដែរ គ្រូឧទ្ទេសបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខា ជូនចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ដោយក្តីនឹករឭកបំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលះបង់ពេលវេលាដ៏មានតម្លៃក្នុងការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ និងយកចំណេះដឹងថ្មីៗទៅធ្វើការផ្សព្វផ្សាយបន្តដល់ សហគមន៍រៀងៗខ្លួន ។

វគ្គបណ្តុះបណ្តាលនេះ គឺមានគោលបំណងដើម្បីពង្រឹងនិងពង្រីករចនាសម្ព័ន្ធកាកបាទក្រហមកម្ពុជាចាប់ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានដើម្បីឈានទៅសម្រេចបានទិសដៅយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជាដែលមានសម្តេចមហាក្សត្រី មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាគឺឆ្នាំ២០២០ ដល់២០៣០ ក្នុង១ផ្ទះត្រូវមានអ្នកចេះមុខវិជ្ជាសង្គ្រោះបឋមម្នាក់ ដើម្បីជួយដល់ជីវិតជនរងជនរងគ្រោះ ដូចជាករណីខ្យល់គ គាំងបេះដូង គ្រោះថ្នាក់ចរាចរណ៍ ធ្លាក់ពីលើដើមឈើ ស្លាក់ចំណីអាហារនិងករណីលង់ទឹកជាដើម។ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាដែលបណ្តុះបណ្តាលហើយនោះនឹងក្លាយជាឆ្អឹងខ្នងរបស់កាកបាទក្រហមកម្ពុជានៅគ្រប់មូលដ្ឋាន។

លោក ព្រឹល គឹមសួរ មន្ត្រីគ្រប់គ្រងអ្នកស្ម័គ្រចិត្តនិងយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៥ នេះសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានជូនដល់អ្នកស្ម័គ្រចិត្តចំនួន៧លើក មានអ្នកចូលរួមសរុបជិត៣០០នាក់ ។ ហើយសង្ឃឹមថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមទាំងអស់ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនឹងយកទៅអនុវត្ត បានត្រឹមត្រូវតាមតួនាទីភារកិច្ច និងតាមក្បួនខ្នាតនីមួយៗនៃវិជ្ជាសង្គ្រោះបឋម និងដើម្បីត្រៀមខ្លួនក្នុងការសង្គ្រោះជនរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ៕






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង