ព័ត៌មាន
ប្រជាពលរដ្ឋស្រុកបាទី ទទួលបានផ្លូវបេតុងដែលជាសមិទ្ធផលថ្មីនៅក្នុងមូលដ្ឋានរបស់ពួកគាត់
តាកែវ ៖ ប្រជាពលរដ្ឋនៅស្រុកបាទី ខេត្តតាកែវ បង្ហាញនូវអារម្មណ៍សប្បាយរីករាយ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការងារអភិវឌ្ឍន៍ផ្លូវនៅជនបទ និងបានប្រែក្លាយលើកកម្រិតគុណភាពជាផ្លូវបេតុងដែល នេះជាសមិទ្ធផលថ្មីនៅក្នុងមូលដ្ឋានរបស់ពួកគាត់។
ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃលើការងារលើក កម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ខ្សែ មាន ២កំណាត់ ប្រវែងសរុប ១,៤៤០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ស្ថិតនៅភូមិកណ្តឹងធំ ទៅភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នេះថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានសម្រេច នូវសមិទ្ធផលជាច្រើន ដែលជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី ដោយសម្តេចទាំងទ្វេបានគិតគូរយ៉ាងខ្លាំងអំពីការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាជននៅជនបទ។
ជាក់ស្តែងនៅក្នុងអាណត្តិទី៧នេះ ជុំវិញការអភិវឌ្ឍន៍ជនបទ រាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់គុណភាព នៃជីវិតរបស់ ប្រជាជន និងការប្រែក្លាយតំបន់ជនបទទៅជាតំបន់រីកចម្រើន និងជឿនលឿន ស័ក្តិសមជាជនបទនៃប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ តាមរយៈនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនេះ ជាពិសេសការអភិវឌ្ឍផ្លូវ ស្ពាន និងសំណង់សិល្បការ្យផ្សេងៗ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជននៅតាមជនបទ។
វរសេនីយ៍ឯក ខេង សាវុធ នាយការិយាល័យស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើកឡើងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បាន អនុវត្តការងារនេះភ្លាម ព្រោះការងារស្ថាបនាផ្លូវ និងសំណង់សិល្បការ្យផ្សេងៗនៅតាមមូលដ្ឋាន គឺមានសារៈសំខាន់ណាស់ ក្នុងការ លើកកម្ពស់ជីវភាពរស់នៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តម អ៊ិន ចន្ថា បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រែងនៅលើការងារ ស្ថាបនាផ្លូវ, បម្រើផលប្រយោជន៍ដល់សង្គម ជាពិសេសប្រជាពលរដ្ឋនៅតាមជនបទ មិនថាផ្លូវមួយខ្សែនេះ ឬបណ្តាញផ្លូវផ្សេងៗទៀត នោះឡើយ។ ជុំវិញបញ្ហាផ្លូវនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចូលរួមថែរក្សាផ្លូវ នេះឱ្យបានគង់វង្ស សម្រាប់ប្រើប្រាស់យូរអង្វែង ជាពិសេសបម្រើដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់៕
អត្ថបទ៖ សុន រ៉ាឌី




















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង