ព័ត៌មាន
កម្ពុជាក្រើនរំលឹកឲ្យថៃគោរពបទឈប់បាញ់ និងបន្តអំពាវនាវឲ្យដោះលែងទាហានខ្មែរ១៨នាក់ដែលថៃចាប់ទៅ មកកម្ពុជាវិញឲ្យបានឆាប់
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានប្រាប់ទៅភាគីថៃគប្បីគោរពឲ្យបានម៉ឺងម៉ាត់នូវបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា និងត្រូវប្រកាន់ខ្ជាប់ខ្ជួននូវគោលការណ៍ឯកភាពគ្នាទាំង ១៣ចំណុច ក្នុងកិច្ចប្រជុំ GBC ហើយត្រូវតែធ្វើការដោះលែងទាហានខ្មែរដែលថៃចាប់ទៅដោយខុសច្បាប់នោះមកកម្ពុជាវិញឲ្យបានឆាប់ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ និងតាមការទាមទាររបស់សហគមន៍អន្តរជាតិ។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការអនុវត្តបទឈប់បាញ់ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះលោកជំទាវម៉ាលី សុជាតា បានលើកឡើងថា កម្ពុជាប្រកាន់ខ្ជាប់ជានិច្ច និងឥតងាក់រេក្នុងការអនុវត្តនូវបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងទាំងអស់ជាមួយភាគីថៃ ដូច្នេះភាគីថៃត្រូវតែគោរព និងសហការនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃការឯកភាពគ្នានូវក្នុងកិច្ចប្រជុំ GBC និងកិច្ចប្រជុំកម្រិតភូមិភាគ RBC នេះ ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពដូចអ្វីដែលសហគមន៍អន្តរជាតិបានដឹងបានឮមកហើយនោះ។
លោកជំទាវ ម៉ាលី សុជាតា បានប្រាប់ទៅភាគីថៃថា «ការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាង(កម្ពុជា-ថៃ) នឹងធ្វើឲ្យបរិយាកាសមានភាពអំណោយផលឆ្ពោះទៅការនាំមកវិញនូវសុខសន្តិភាព ស្ថេរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជន យើងទំាងពីរចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភាពលោកទាំងមូលចង់ឃើញផងដែរតាមរយៈចេញសារសម្តែង ការអបអរសាទរ និងគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC»។
តាមរយៈសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានអំពាវនាវជាថ្មីម្តងទៀត ផងដែរ ដោយទាមទារឲ្យភាគីថៃធ្វើការដោះលែងទាហានកម្ពុជាចំនួន១៨នាក់ដែលថៃចាប់ទៅមកកម្ពុជាវិញជាបន្ទាន់ ខណៈមកដល់ពេលនេះគឺមានរយៈពេល១៥ថ្ងៃហើយដែលពួកទាហានថៃចាប់ពួកគេទៅដោយខុសច្បាប់ពេលដែលកំពុងអនុវត្តបទឈប់បាញ់នោះ។
លោកជំទាវម៉ាលី សុជាតា បានគូសបញ្ជាក់ថា ក្រោយបទឈប់បាញ់ភ្លាមៗចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា រហូតមកដល់ថ្ងៃ ទី១៣ ខែសីហានេះ គឺមានរយៈពេល១៥ថ្ងៃហើយដែលកងកម្លាំងរបស់កម្ពុជា ត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ ដូច្នេះកម្ពុជានៅតែបន្តទាមទារយ៉ាងទទូចឲ្យភាគីថៃឆាប់ បញ្ជូនកងទ័ពកម្ពុជាដែលខ្លួនចាប់ទៅនោះប្រគល់មកកម្ពុជាវិញជាបន្ទាន់ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របទៅតាមការអំពាវនាវយ៉ាងទទូចរបស់ស្ថាប័នអន្តរជាតិ។
លោកជំទាវម៉ាលី សុជាតា បានលើកឡើងថែមទៀតថា«ក្រសួងការពារជាតិ កងយោធពលខេមរ ភូមិន្ទ រួមទាំងសហគមន៍អន្តរជាតិនៅតែបន្តទាមទាររហូតដល់ភាគីថៃគោរព និងបំពេញកាតព្វកិច្ចរបស់ខ្លួន នៅក្រោមច្បាប់អន្តរជាតិ ហើយយើងនឹងមិនទុកឲ្យសមាជិក និងក្រុមគ្រួសារយើងណាម្នាក់ចោល និងឯកោជាដាច់ខាត»៕ អត្ថបទ៖ បាន ចក់

-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ