ព័ត៌មាន
ថវិកាប្រមាណ ៥០ម៉ឺនដុល្លារ ត្រៀមសម្រាប់ជួសជុលសាលា និងសង់អគារបណ្ដោះអាសន្នឱ្យបានមុនបើកបវេសនកាលថ្មី
ក្រសួងអប់រំ យុវជន និងកីឡា បានចុះសិក្សាវាយតម្លៃ លើផលប៉ះពាល់តាមសាលារៀន នៅតាមបណ្ដោយព្រំដែន ដែលរងការខូចខាតពីការផ្ទុះអាវុធក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ។ ក្រសួងអប់រំ បានត្រៀមនូវថវិការហូតដល់ប្រមាណ ៥០ម៉ឺនដុល្លារសម្រាប់ការជួសជុល ក៏ដូចជាសាងសង់អគារបណ្ដោះអាសន្នធ្វើយ៉ាងណាឱ្យបានរួចរាល់មុនបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ។

ការផ្ទុះអាវុធក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក៏បានបង្កផលប៉ះពាល់ ធ្វើឱ្យមានការផ្អាកការសិក្សារបស់សិស្សជាច្រើនពាន់នាក់នៅតាមខេត្តជាប់បណ្ដោយព្រំដែនរវាងកម្ពុជា-ថៃ។ ក្រៅពីផ្អាកការសិក្សា ការផ្ទុះអាវុធនាពេលកន្លងទៅនេះ ក៏បានបំផ្លិចបំផ្លាញអគារសិក្សាតាមសាលារៀនមួយចំនួនផងដែរ។
ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការចុះសិក្សាវាយតម្លៃលើផលប៉ះពាល់ការខូចខាត របស់សាលារៀននីមួយៗ រួចមកហើយ។ ជាការវាយតម្លៃ គឺក្រសួងត្រៀមថវិកាប្រមាណ ៥០ម៉ឺនដុល្លារ ដើម្បីធ្វើការជួសជុល និងសាងសង់អគារសិក្សាបណ្ដោះអាសន្ន ឱ្យបានរួចរាល់មុនបើកបវេសនាកាលឆ្នាំសិក្សាថ្មី ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥។ នេះជាការលើកឡើងរបស់លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
លោកស្រីអ្នកនាំពាក្យលើកឡើងដែរថា កំឡុងពេលនេះ ក្រសួងអប់រំ ក៏កំពុងធ្វើការងារជាមួយអង្គភាពស៊ីម៉ាក និងភាគីពាក់ព័ន្ធ ដើម្បីធានាថា សាលារៀនទាំងនោះមានសុខសុវត្ថិភាព សម្រាប់សិស្សវិលត្រឡប់ទៅសិក្សាវិញ។
គួរបញ្ជាក់ថា ការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមព្រំដែន បានបង្កឱ្យសាលារៀន ទាំង ២៦០ទីតាំងទូទាំងខេត្តឧត្តរមានជ័យ ត្រូវផ្អាកការសិក្សាទាំងស្រុង។ លើសពីនេះ ក៏មានការផ្អាកការសិក្សានៅសាលារៀនក្នុងឃុំចំនួន ៥នៅស្រុកម៉ាឡៃ ផ្អាកការសិក្សាគ្រប់សាលារៀននៅក្រុងប៉ោយប៉ែត ផ្អាកការសិក្សានៅសាលារៀនចំនួន ៧នៅស្រុកស្វាយចេក និងមានការផ្អាកការសិក្សាទាំងស្រុងនៅស្រុកថ្មពួក ផងដែរ។ នេះបើយោងតាមរបាយការណ៍ ដែលទទួលបានពីក្រសួងអប់រំ យុវជន និងកីឡានាពេលកន្លង។
កំឡុងពេលភាសសឹក ក្រសួងអប់រំ ក៏បានរៀបចំឱ្យមានការបន្តការសិក្សាសម្រាប់សិស្ស នៅតាមជំរំនានាផងដែរ៕ អត្ថបទ៖ គឹម ហុក



-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង