ព័ត៌មាន
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពុំមែនជាបទល្មើសឆ្លងដែនធម្មតាទេ ប៉ុន្តែជាបទល្មើសដែលមានអង្គការចាត់តាំងច្បាស់លាស់ត្រូវរួមសហការគ្នាទប់ស្កាត់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក ជាំង ស៊ួយ (Jiang Shui) អគ្គលេខាធិការរង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង (LMLECC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប ជាយន្តការបន្ថែមទៅលើយន្តការដែលមានស្រាប់។ ឯកឧត្តមសន្តិបណ្ឌិត បានរំលេចអំពីសកម្មភាព និងលទ្ធផល របស់សមត្ថកិច្ចកម្ពុជា ក្នុងប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេត បង្រ្កាប និងបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោយទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល។
ឯកឧត្តមសន្តិបណ្ឌិតក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឯកឧត្តមសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពុំមែនជាបទល្មើសឆ្លងដែនធម្មតាទេ ប៉ុន្តែជាបទល្មើសដែលមានអង្គការចាត់តាំងច្បាស់លាស់ ដែលយើងត្រូវរួមសហការ ផ្លាស់ប្តូរ ចែករំលែកព័ត៌មានជាមួយដៃគូពាក់ព័ន្ធឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
ជាកិច្ចឆ្លើយតប លោកអគ្គលេខាធិការរង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអនុវត្តវិធានការទប់ស្កាត់ និងបង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាសម្រេចបាន បន្ទាប់ពីការបង្កើតយន្តការ គ.ប.ឆ.ប. ព្រមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការផ្សព្វផ្សាយអំពីលទ្ធផលដ៏ល្អប្រសើរនេះ ដើម្បីបង្ហាញពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
ទន្ទឹមនេះ លោកអគ្គលេខាធិការរង បានបង្ហាញបំណងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌល LMLECC និងលេខាធិការដ្ឋាន គ.ប.ឆ.ប. ក៏ដូចជាផ្តល់ការគាំទ្រដល់ គ.ប.ឆ.ប. ទាំងក្នុងកិច្ចការកសាងសមត្ថភាព ប្រតិបត្តិការ បច្ចេកទេស ផ្សព្វផ្សាយ និងតម្រូវការចាំបាច់ផ្សេងៗទៀត ក្នុងនាមជាដៃគូកិច្ចសហប្រតិបត្តិការ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរដែលធ្លាប់មាននាពេលកន្លងមក ព្រមទាំងបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើទិសដៅនៃកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រែក្លាយចំណងកិច្ចសហប្រតិបត្តិការនេះឱ្យក្លាយទៅជាគម្រូល្អនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឱ្យសហគមន៍អន្តរជាតិបានឃើញ និងទទួលស្គាល់៕
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង