ព័ត៌មាន
ក្រុមការងារអន្តរក្រសួងប្រជុំគ្នារកវិធានការអនុវត្ត នៃការរៀបចំគុណវុឌ្ឍិគ្រូបង្រៀន និងដោះស្រាយបញ្ហាប្រឈមខ្វះគ្រូបង្រៀន
ភ្នំពេញ៖ ដើម្បីបំពេញតម្រូវការគ្រូបង្រៀនចំណេះទូទៅនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា ប្រើប្រាស់គ្រូជាប់កិច្ចសន្យានៅតាមកម្រិតបឋមសិក្សា និងគ្រូបង្រៀនម៉ោងបន្ថែមនៅកម្រិតមធ្យមសិក្សា។ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្ត ការជ្រើសរើស និងការគ្រប់គ្រងគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការពាក់ព័ន្ធនឹងការជ្រើសរើស និងប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ។
កិច្ចប្រជុំនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាចំពោះវិធានការអនុវត្តនៃការរៀបចំគុណវុឌ្ឍិគ្រូបង្រៀន និងដោះស្រាយបញ្ហាប្រឈមខ្វះគ្រូបង្រៀននៅគ្រឹះស្ថានសិក្សាសាធារណៈ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ, ក្រសួងអប់រំ យុវជន និងកីឡា, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ, ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។
ក្នុងប្រសាសន៍ចាប់ផ្តើមកិច្ចប្រជុំ ឯកឧត្តម យក់ ប៊ុនណា បានលើកឡើងថា “កិច្ចការដែលយើងប្រជុំនាពេលនេះ ដោយសារមានគោលការណ៍ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី និងមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងការងារបន្តបន្ទាប់ ក្នុងដំណើរការនៃឆ្នាំសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា នាពេលខាងមុខផង។ ដូច្នេះយើងប្រជុំនាពេលនេះ ជាការដោះស្រាយគ្នា ដើម្បីត្រៀមលក្ខណៈឱ្យបានរួចរាល់ដែលអាចធ្វើទៅបាន សម្រាប់ជួយគាំទ្រទៅដល់ដំណើរការរបស់សាលារៀន ដែលមានតម្រូវការប្រើប្រាស់គ្រូបង្រៀនរបស់យើង។”
កិច្ចប្រជុំនារសៀលនេះ បានពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈចំនួន២ រួមមាន៖ របៀបវារៈទី១៖ (១)អនុក្រឹត្យស្តីពីការរៀបចំគុណវុឌ្ឍិនៃគ្រូបង្រៀន, (២)សារាចរស្តីពីការបន្តសុពលភាពជូនគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅ រយៈពេល ២ឆ្នាំ, (៣)ការបណ្តុះបណ្តាលគរុកោសល្យ និងការបំប៉នជូនគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅ និង (៤)ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន។ រីឯរបៀបវារៈទី២ អង្គប្រជុំបានពិភាក្សាទៅលើសំណើសុំគោលការណ៍ប្រើប្រាស់គ្រូជាប់កិច្ចសន្យា សម្រាប់ប្រើនៅសាលាបឋមសិក្សា និងថ្នាក់សមាហរណកម្មមួយចំនួន សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។
បន្ទាប់ពីបានស្តាប់នូវមតិរបស់អង្គប្រជុំយ៉ាងផុសផុសរួចមក ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ បានស្នើឱ្យក្រុមការងារពាក់ព័ន្ធ បន្តការពិភាក្សា តាក់តែង ស្របទៅតាមគោលការណ៍កំណត់នៃនីតិវិធីបទដ្ឋានគតិយុត្ត៕






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង