ព័ត៌មាន
អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ថា ការងារព័ត៌មាន និងសាធារណមតិ ជាការងាររួម មិនមានអ្នកណាជាតួឯកទេ គឺត្រូវសហការគ្នាជាទម្រង់ តួអង្គតែមួយ
ក្រចេះ ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ថា ការងារព័ត៌មាន និងសាធារណមតិមិនមែនកិច្ចការដែលត្រូវធ្វើជាតួឯកទេ គឺទាមទារឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធជុំវិញខេត្តទើបទទួលបានជោគជ័យ ឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សារៈសំខាន់នៃការងារសាធារណមតិ។
ថ្លែងក្នុងពិធីបិទវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ និងជាតំណាងឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិត្រូវកសាងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំនិងអាជ្ញាធរ ក្នុងខេត្តរបស់ខ្លួនឱ្យបានជាប់ជាប្រចាំដើម្បីត្រៀម ឆ្លើយតបទៅនឹងព្រឹត្តិកាណ៍សាធារណមតិអ្វីមួយអាចនឹងកើតឡើងក្នុងខេត្តរបស់ខ្លួន។
ឯកឧត្តមទេព អស្នារិទ្ធ បញ្ជាក់ថា ការសហការ ជាប់ជាប្រចាំជាមួយរដ្ឋបាលខេត្ត ជាពិសេសអភិបាលរងទទួលបន្ទុកជាប្រធានអ្នកនាំពាក្យរាជធានីខេត្តនីមួយៗ គឺជារឿងសំខាន់ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពក្នុងការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ។ ក្នុងន័យនេះ ការតាមដានក្តាប់សភាពការណ៍ដែលកើតឡើងជាប្រចាំក្នុងខេត្តរបស់ខ្លួន និងទំនោរប្រធានបទ និងរឿងរ៉ាវដែលជជែកក្នុងសាធារណមតិ ដោយត្រូវផ្សព្វផ្សាយពីជំហររបស់រាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលរាជធានី ខេត្ត អង្គភាពជំនាញ ពាក់ព័ន្ធនឹងរឿងរ៉ាវសាធារណមតិនីមួយៗ សំដៅធានាការទទួលព័ត៌មានគ្រប់គ្រាន់ ទប់ទល់នឹងព័ត៌មានក្លែងក្លាយ ការបំពុលព័ត៌មាន ហើយរួមចំណែកផ្តល់ជូនពលរដ្ឋនិងសង្គម នូវការរក្សាបានសន្តិសុខ ប្រក្រតីភាព និងភាពសុខសាន្តសម្រាប់ការរស់នៅ។
ឯកឧត្តមបញ្ជាក់ថា ការងារសាធារណមតិ សំខាន់បំផុតគឺការងារពន្យល់ដល់ប្រជាពលរដ្ឋឱ្យច្បាស់ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ដែលកើតឡើងពីក្រុមណាមួយដែលមានចេតនាបំពុល បង្កចលាចលក្នុងសង្គម។ សំឡេង៖ «រឿងសាធារណមតិនេះ មិនមែនជារឿងរបស់មន្ទីរព័ត៌មានតែម្នាក់ឯងទេ ប៉ុន្តែជារឿងរួមរបស់មន្ទីរពាក់ព័ន្ធទាំងអស់ ក្នុងការទទួលខុសត្រូវចំពោះមុខអភិបាលខេត្ត រដ្ឋមន្ត្រីក្រសួងស្ថាប័ន និងចំពោះមុខប្រមុខរាជរដ្ឋាភិបាល។ »
ឯកឧត្តមបានបញ្ជាក់ថា សារៈសំខាន់នៃ ការងារសាធារណមតិនៅក្នុងបរិបទបច្ចុប្បន្នសម័យឌីជីថលគឺ ត្រូវគ្រប់គ្រងខ្លឹមសារ ល្បឿន និងមធ្យោបាយផ្សាយបែបឌីជីថល ទើបអាចគ្រប់គ្រងព័ត៌មានឱ្យមានប្រសិទ្ធភាពស្របនឹងចក្ខុវិស័យរបស់ក្រសួងព័ត៌មានគឺ៖ លើកកម្ពស់តួនាទីជាស្ថាប័ន ទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល៕






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង