ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងប្រែក្លាយតំបន់ជនបទមានការអភិវឌ្ឍន៍រីកចម្រើន
ពោធិ៍សាត់ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញអភិវឌ្ឍន៍ផ្លូវជនបទជាបន្តបន្ទាប់ ដើម្បីចូលរួមលើកកម្ពស់ និងការប្រែក្លាយតំបន់ជនបទ ឱ្យក្លាយទៅជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើន ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារកែលម្អផ្លូវក្រាលបេតុងចំនួន១ខ្សែ មាន៣កំណាត់ ប្រវែង សរុប ១ ២០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសាងសង់លូមូលមុខមួយចំនួន ១កន្លែង ស្ថិតនៅឃុំត្រពាំងជង ឃុំផ្ទះរុង និងឃុំសំរោង ស្រុកបាកាន ស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍន៍ នៅតាមជនបទ, សមិទ្ធផលរបស់រាជរដ្ឋាភិបាលជាច្រើន បាននិងកំពុងកើតឡើងជាបន្តបន្ទាប់ ក្នុងគោលដៅកែលម្អលក្ខខណ្ឌរស់នៅ ជាពិសេសប្រជាជននៅតាមសហគមន៍មូលដ្ឋាន ផ្តល់ភាពងាយស្រួលនៅក្នុងការរកស៊ីទទួលទានផ្សេងៗ ជាពិសេសការទទួលសេវា សង្គមនានាជាដើម។
ជុំវិញគម្រោងផ្លូវនេះ, ឧត្តមសេនីយ៍ទោ ផាន់ ជីវ័ន្ត អនុប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ថ្លែងឱ្យដឹងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាយកដ្ឋានបានអនុវត្តការងារនេះភ្លាម និងបានថែទាំរហូតដល់បញ្ចប់សុពលភាព ព្រោះការងារស្ថាបនាផ្លូវ និងសំណង់សិល្ប ការ្យផ្សេងៗនៅតាមមូលដ្ឋាន គឺមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ជុំវិញផ្លូវជនបទដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងបាន ស្ថាបនា ស្តារ និងការកែលម្អផ្លូវជនបទ បានរាប់ម៉ឺនគីឡូម៉ែត្រ និងបានកំពុងជំរុញអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្រោមគម្រោងវិនិយោគផ្ទាល់ របស់រាជរដ្ឋាភិបាល ក្នុងនោះខេត្តពោធិ៍សាត់ ក៏មានគម្រោងជាច្រើនដែលអនុវត្តសម្រេចបាននាពេលកន្លងមក និងមានគម្រោងថ្មីៗ បាននិងកំពុងបន្តជាហូរហែរ ដើម្បីជំរុញបង្កើតនូវបរិយាកាសអំណោយផលដល់ការរស់នៅរបស់ប្រជាជន មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មផ្សេងៗជាដើម ពោលគឺ មានផ្លូវ គឺមានការអភិវឌ្ឍន៍ ដែលនេះជាផ្នែកមួយនៃការជំរុញសេដ្ឋកិច្ចនៅ មូលដ្ឋានឱ្យកាន់តែប្រសើរ និងអាចក្លាយជាតំបន់រីកចម្រើនជាបន្តបន្ទាប់។
ជុំវិញផ្លូវខាងលើនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលបានខិតខំប្រឹងប្រែងស្ថាបនាផ្លូវខាងលើនេះ រហូតដល់បញ្ចប់សុពលភាព ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ បម្រើដល់សកម្មភាពនៅជនបទ មិនត្រឹមការធ្វើដំណើរប៉ុណ្ណោះទេ គឺបម្រើដល់ការធ្វើធុរកិច្ច ផ្សេងៗ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖សុន រ៉ាឌី










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង