ព័ត៌មាន
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត
ប្រធានប្រតិបត្តិទទួលបន្ទុកប្រធានលេខាធិការដ្ឋានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំសមាជិកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យ ចេនឡា ចូលរួមកម្មវិធី “បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា និងឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី រួមជាមួយក្រុមការងារចំនួន ១២០នាក់បន្ថែមទៀត។
តាមរយៈកម្មវិធីដ៏ប្រពៃថ្លៃថ្លាខាងលើនេះ បានបង្ហាញឱ្យឃើញថា ការបរិច្ចាគឈាម គឺជាអំពើមនុស្សធម៌មួយដែលមនុស្សគ្រប់រូបអាចធ្វើបាន និងមានតម្លៃធំធេងណាស់ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្សម្នាក់ ដែលត្រូវការឈាម ជាចាំបាច់។ ការចូលរួមបរិច្ចាគឈាម គឺជាការធ្វើអំពើយ៉ាងល្អប្រពៃប្រកបដោយក្តីមេត្តា និងត្រូវចងចាំថាការបរិច្ចាគឈាមមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពទេ ផ្ទុយមកវិញវាពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ជាងអ្វីដែលអ្នកគួរបារម្ភ និងភ័យខ្លាចទៅទៀត ហើយឈាមមានប្រភពតែមួយគត់ គឺកើតចេញពីមនុស្ស ពីព្រោះមិនទាន់ មានរោងចក្រណាអាចផលិតឈាមបាននោះទេ។ ផ្អែកលើការសិក្សាស្រាវជ្រាវ ការបរិច្ចាគឈាម គឺជាវិធីដ៏ល្អប្រសើរមួយ ក្នុងការជួយរក្សាលំនឹងបរិមាណជាតិដែកនៅក្នុងរាងកាយរបស់យើងនៅពេលដែលលើសកម្រិត។ បើទោះបីជាយើងដឹងហើយថាជាតិដែក គឺជាសមាសធាតុដ៏ចាំបាច់ ប៉ុន្តែប្រសិនបើវាមានកម្រិតច្រើនលើសនោះ វាក៏អាចនាំឱ្យកើតនូវជំងឺមហារីកមួយចំនួន ឬក៏ជំងឺទឹកនោមផ្អែម ជំងឺថ្លើម និងជំងឺបេះដូងបានទៀតផងដែរ។ ហេតុនេះហើយទើបការបរិចា្ចគឈាមជាទៀងទាត់ គឺអាចជួយលៃតម្រូវកម្រិតជាតិដែកនៅក្នុងខ្លួនរបស់អ្នកឱ្យបានត្រឹមត្រូវ។ បើយោងតាមការសិក្សាមួយទៀត ដែលចុះផ្សាយក្នុងព្រឹត្តិប័ត្រ American Journal of Epidemiology អ្នកបរិច្ចាគឈាម គឺទំនងជាភាគរយតិចជាង៨៨% ក្នុងការកើតជំងឺគាំងបេះដូង។
លើសពីនេះ លោកបណ្ឌិត អ៉ី លីម៉ា ក៏តែងតែជំរុញលើកទឹកចិត្តដល់សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត ឱ្យស្ម័គ្រចិត្ត ចូលរួមបរិច្ចាគឈាមឱ្យបានគ្រប់ៗគ្នា នៅពេលមានរៀបចំសិក្ខាសាលានានាក្នុងសាកលវិទ្យាល័យចេនឡា។ ដោយ លោកបណ្ឌិត បានមានប្រសាសន៍ថា ឈាមមានមុខងារសំខាន់ខ្លាំងណាស់នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់ៗរូប ជាមួយនឹងសមាសភាពរួមមាន ប្លាស់ស្មា និងកោសិកាឈាម (ឈាមក្រហម ឈាមស ប្លាកែត)។ លោកបណ្ឌិតក៏បានបញ្ជាក់ទៀតថានៅក្នុងរាងកាយរបស់មនុស្សគ្រប់ៗរូប ឈាមត្រូវបានផលិតឡើងវិញដោយ ពឹងផ្អែកលើវដ្តនៃរាងកាយ។
– កោសិកាឈាមក្រហម: អាចមានជីវិតរស់នៅបានចាប់ពី៩០-១២០ថ្ងៃ
– កោសិកាឈាមស: អាចមានជីវិតរស់នៅបានចាប់ពី១៣-២០ថ្ងៃ
– ប្លាកែត: អាចមានជីវិតរស់នៅពី៧-១០ថ្ងៃ ។
ដោយសារឈាមអាចផលិតបានឡើងវិញដូច្នេះហើយ ទើបយើងទាំងអស់គ្នាគួរតែចូលរួមក្នុងការបរិច្ចាគឈាមឱ្យបាន ទៀងទាត់ទាំងអស់គ្នា ព្រោះការបរិច្ចាគឈាមមិនត្រឹមតែជាសកម្មភាពមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាស ក្នុងការតាមដានសុខភាពជាប្រចាំរបស់យើងគ្រប់គ្នា ថែមទាំងបានជួយចូលរួមក្នុងការជួយសង្គ្រោះជីវិតរបស់មនុស្ស បានជាច្រើនថែមទៀតផង។ នេះគឺជាការងារដ៏មានអត្ថន័យពិតៗ និងល្អចំពោះសុខភាពប្រសិនបើយើងបានធ្វើវាឱ្យ បានត្រឹមត្រូវនឹងអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ហើយបណ្ដាផលប្រយោជន៍សំខាន់ៗនៃការបរិច្ចាគឈាមបានជួយដល់សុខភាពរបស់យើងដូចជា៖ អាចជួយឱ្យយើងសម្រកទម្ងន់រាងកាយបានល្អ ជួយទប់ស្កាត់ការកើតជំងឺថ្លើម និងមហារីកមួយចំនួនផងដែរ។ ពីព្រោះការបញ្ចេញជាតិដែកដែលលើសនៅក្នុងរាងកាយនឹងជួយធ្វើឱ្យឈាមរបស់យើងមានចលនាបានល្អ និងជួយឱ្យយើងផលិតបាននូវកោសិកាឈាមថ្មីៗ ជួយទប់ស្កាត់ជំងឺបេះដូង ក្នុងនោះដែរក៏បានជួយឱ្យយើងធ្វើការតាមដានសុខភាពដោយមិនអស់ថវិកា ជួយធ្វើឱ្យសុខភាពផ្លូវចិត្ត របស់យើងបានល្អប្រសើរផងដែរ។
លើសពីនោះទៅទៀតលោកបណ្ឌិត ក៏បានរំលឹកដល់អ្នកដែលចង់ធ្វើការបរិច្ចាគឈាមត្រូវតែយល់ពីចំនុចសំខាន់ៗដូចខាងក្រោម៖
– ជាមនុស្សពេញវ័យអាយុចាប់ពី១៨ឆ្នាំឡើង និងមានទម្ងន់ចាប់ពី៤៥គីឡូក្រាមទៅ ត្រូវមានសុខភាពផ្លូវចិត្តល្អស្រស់ស្រាយ គេងឱ្យបានគ្រប់គ្រាន់មុនពេលទៅបរិច្ចាគឈាម បរិភោគអាហារដែលមានសុវត្តិភាព មិនពិសារគ្រឿងស្រវឹង មានសុខភាពរាងកាយល្អ និងមានឯកសារផ្ទាល់ខ្លួនភ្ជាប់មកជាមួយឱ្យបានគ្រប់គ្រាន់។
– ចំពោះអ្នកដែលមិនគួរចូលរួមក្នុងការបរិច្ចាគឈាមមានដូចជា អ្នកដែលប្រឈម ហានិភ័យ ក៏ដូចជាមានផ្ទុកជំងឺHIV ថ្លើមប្រភេទ B ឬ C អ្នកមានជំងរ៉ាំរ៉ៃ កង្វះអាហារូបត្ថម្ភ ក៏ដូចជាអ្នកដែរកំពុងប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្សេងៗ ផងដែរ ហើយនិងករណីស្ត្រីកំពុងមករដូវ។ កាន់តែអស្ចារ្យទៀតនោះ ការបរិច្ចាគឈាម បានបង្ហាញឱ្យឃើញពីការរួបរួមសាមគ្គីភាពជាធ្លុងមួយ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមជាមួយវិស័យសុខាភិបាល ហើយក៏ជាទម្លាប់ និងវប្បធម៌ ដើម្បីជំរុញលើកកម្ពស់ឱ្យយុវជន ឬប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយការផ្តល់ឈាម ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់ អ្នកដែលកំពុងត្រូវការឈាមនៅតាមមន្ទីរពេទ្យ៕
អត្ថបទ រដ្ឋា















-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ