ព័ត៌មាន
វិស័យឯកជន៖ ការនាំចេញទំនិញកម្ពុជានឹងកើនឡើងកាន់ខ្លាំង គាំទ្រដល់កំណើននៃសេដ្ឋកិច្ចជាតិ
វិស័យឯកជន រំពឹងថា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសការនាំទៅសហរដ្ឋអាមេរិក នឹងជួយដល់ កំណើននៃការនាំចេញរបស់កម្ពុជា គាំទ្រដោយកំលាំងផលិតក្នុងស្រុកកាន់តែខ្លាំងក្លា ខណៈបច្ចុប្បន្នកម្ពុជាបាននិងកំពុងស្រូបការ វិនិយោគ។
ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការវិនិយោគ និងការនាំចេញទំនិញរបស់កម្ពុជា នេះថា ជុំវិញការវិនិយោគឃើញថា នៅក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ កម្ពុជាបានស្រូបយក ឱកាសវិនិយោគនៅលើវិស័យផ្សេងៗកាន់តែច្រើន ជាពិសេសក្នុងពេលបច្នុប្បន្ន, វិនិយោគិនបរទេសបានកំពុងហូរចូលមកបណ្តាក់ទុន ជាបន្តបន្ទាប់ ការវិនិយោគភាគច្រើននៅលើវិស័យឧស្សាហកម្ម ផលិតសម្រាប់បម្រើទីផ្សារនាំចេញ និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកមួយ ផ្នែកផងដែរ។
ឯកឧត្តម បន្តថា ទាក់ទងការនាំចេញវិញ ឃើញថា បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់ ការនំាំចេញទំនិញរបស់ កម្ពុជា បានហក់ឡើងវិញជាបន្តបន្ទាប់ ក្នុងនោះទីផ្សារអាមេរិកបានគាំទ្រដល់ការនាំចេញទំនិញរបស់កម្ពុជា ហើយទីផ្សារនេះ នឹងស្រូប យកទំនិញរបស់កម្ពុជាកាន់តែខ្លាំងក្លាបន្ថែមទៀត បន្ទាប់ពីសហរដ្ឋអាមេរិកបានទម្លាក់ពន្ធបដិកានៅត្រឹម ១៩ ភាគរយ ដែលជាអត្រា មួយទាបសមរម្យ បើធៀបទៅនិងប្រទេសក្នុងអាស៊ាន ការណ៍នេះ, នឹងជំរុញដល់ការប្រកួតប្រជែងរបស់កម្ពុជាបន្ថែម។
ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងផងដែរថា ទីផ្សារអាមេរិក គឺជាទីផ្សារឈានមុខ នៃការនាំចេញទំនិញរបស់កម្ពុជា ក្នុងនោះចំពោះការបន្ទូបន្ថយពន្ធបដិការបស់ប្រធានាធិបតីសហរដ្ឋអាមេរិក គឺជាការនឹកស្មានមិនដល់ ដែលនេះបង្ហាញឱ្យឃើញថា លោកប្រធានាធីបតី ដូណាត្រំា គឺមានបេះដូងសម្រាប់ប្រជាជនខ្មែរ ជាពិសេសជួយដល់ការប្រកួតប្រជែងរបស់កម្ពុជាបន្ថែម។ ឧកញ៉ាបណ្ឌិត បន្តថា ឥឡូវយើងទទួលបានពន្ធបដិកាក្នុងអត្រាមួយសមរម្យហើយ តែយើងត្រូវការកម្លាំងផលិត ក្នុងស្រុកបន្ថែម ដើម្បីជំរុញដល់ការនាំចេញឱ្យបានកាន់តែខ្លាំងក្លា។
សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ២០២៥នេះ មានទំហំទឹកប្រាក់សរុបជិត ៣៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៦ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជាង ១៧ ពាន់លាន ដុល្លារ កើន ១៦ ភាគរយ ខណៈតម្លៃនៃការនាំចូល មានទឹកប្រាក់ជាង១៩ ពាន់លានដុល្លារ កើនជាង១៦ ភាគរយ បើធៀបរយៈពេល ដូចគ្នានិងឆ្នាំ២០២៤ ។ ចំណែកការនាំចេញទៅកាន់សហរដ្ឋអាមេរិក នៅក្នុងរយៈពេលនេះដែរ មានទឹកប្រាក់ជិត ៧ ពាន់លានដុល្លារ កើនជាង ២៥ ភាគរយ និងការនាំចូលពីអាមេរិកមកកម្ពុជា មានទឹកប្រាក់ជាង ២០១ លានដុល្លារ កើនជិត ៣១ ភាគរយ បើធៀបរយៈ ពេលដូចគ្នា និងឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត
-
ព័ត៌មាន3 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន4 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន3 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS5 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦