ព័ត៌មាន
ឥណ្ឌូនេស៊ីកំពុងស្វែងរកគោលគំនិតល្អៗ ដោះស្រាយបញ្ហាអាស៊ាន ក្រោយមានវិវាទព្រំដែនរវាងកម្ពុជា និងថៃ
នៅថ្ងៃទី១៧ ខែសីហានេះ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា បានប្រារព្ធខួបលើកទី៨០ បុណ្យឯករាជ្យជាតិឥណ្ឌូនេស៊ី ១៧ សីហា ១៩៤៥ -១៧ សីហា ២០២៥។ ឆ្លើយសំណួរអ្នកសារព័ត៌មានក្រោយពីប្រារព្ធពិធីបុណ្យឯករាជ្យជាតិនេះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ថ្លែងថា ឥណ្ឌូនេស៊ី បាននឹងកំពុងស្វែងរកផ្តួចផ្តើម ផ្តល់ការសម្របសម្រួលបង្កើតកិច្ចសហប្រតិបត្តិការល្អប្រសើរវិញ ក្រោយមានករណីវិវាទព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។

ឯកឧត្តម Dr. Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ថ្លែងថា ជាក់ស្តែង នៅក្រោយករណីប៉ះទង្គិច ផ្ទុះអាវុធតាមព្រំដែនកម្ពុជា និងថៃ កន្លងទៅនេះ ឯកឧត្តមផ្ទាល់ និង អនុព័ន្ធយោធាឥណ្ឌូនេស៊ី គឺបានចុះត្រួតនិត្យនៅតាមតំបន់ផ្ទុះអាវុធ ហើយបានឃើញស្ថានភាពពិតជាក់ស្តែងដែលកើតឡើងនៅតាមតំបន់ព្រំដែននោះផងដែរ ក្រោយប្រមុខថ្នាក់ដឹកនាំប្រទេសទាំងពីរ អនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់។
ឯកឧត្តមបន្តថា គ្រប់ព័ត៌មានដែលទទួលបានចុះត្រួតពិនិត្យតាមតំបន់ព្រំដែននោះ គឺស្ថានទូតតែងធ្វើរបាយការណ៍ទៅកាន់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដើម្បីស្វែងរកគំនិតផ្តួចផ្តើមសមស្រប ជំរុញកម្ពុជា និងថៃ បង្កើតកិច្ចសហប្រតិបត្តិការល្អប្រសើរឡើងវិញ និងធ្វើឲ្យអាស៊ានទាំងមូលក្លាយជាមជ្ឈមណ្ឌល ដែលមានកិច្ចទំនាក់ទំនងរវាងប្រទេសជាសមាជិកអាស៊ានទាំងអស់ឲ្យបានល្អប្រសើរបំផុត។
នៅក្នុងឱកាសនោះដែរឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានថ្លែងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ឥណ្ឌូនេស៊ី គឺស្ថិតក្នុងស្ថានភាពល្អប្រសើរ ព្រមជាមួយគ្នានេះនៅក្នុងឆ្នាំបន្តបន្ទាប់ទៀតនេះ ឥណ្ឌូនេស៊ី មានផែនការកិច្ចសហប្រតិបត្តិការថ្មីៗរវាងកម្ពុជា ឥណ្ឌូនេស៊ីជាច្រើនទៀត ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកជំនួយយោធា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហើយភាគីកម្ពុជា ឥណ្ឌូនេស៊ី នឹងពង្រីកកិច្ចសហប្រតិបត្តិការវិស័យនានាទៀត ដែលមានសក្តានុពល រួមមានផ្នែកខាងថាមពល បង្កើនការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទេសចរណ៍ និងការអប់រំជាដើម៕អត្ថបទ ស៊ុម សុខជា



-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង