ព័ត៌មាន
ដំណើរការផ្តល់អាហារសម្រាប់កុមារនៅតាមសាលារៀនក្នុងខេត្តសៀមរាប បានអនុវត្តក្នុងវិសាលភាពកាន់តែធំទូលាយគ្របដណ្ដប់ស្ទើរទូទាំងខេត្ត
សៀមរាប៖អស់រយៈពេលជាង២០ឆ្នាំ ក្នុងដំណើរការអនុវត្តកម្មវិធីផ្តល់អាហារសម្រាប់កុមារនៅតាមសាលារៀន មកដល់បច្ចុប្បន្នបានពង្រីកវិសាលភាពកាន់តែល្អប្រសើរ រហូតគ្រប់ដណ្ដប់ស្ទើរទូទាំងខេត្តសៀមរាប ដែលបានតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ឱ្យកុមារមានបញ្ញាស្មារតីក្នុងការសិក្សារៀនសូត្រ។ នេះបើតាមការបញ្ជាក់របស់ លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប។
លោក លី ប៊ុនណា បានបង្ហាញថា ខេត្តសៀមរាបជាខេត្តគោលដៅមួយ ក្នុងចំណោមបណ្តាខេត្តជាច្រើនទៀតនៅកម្ពុជា ដែលបានអនុវត្តកម្មវិធីផ្តល់អាហារពេលព្រឹកសម្រាប់កុមារនៅតាមសាលារៀនតាំងពីឆ្នាំសិក្សា២០០៤មកម្ល៉េះ តាមបណ្តាស្រុកគោលដៅចំនួន៥ ស្មើ៩៩សាលា ក្នុងខេត្តសៀមរាប។ កម្មវិធីនេះផ្តោតការយកចិត្តទុកដាក់ លើបញ្ហាអសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ទៅលើចំណីអាហាររបស់កុមារ និងបង្កើនអត្រារៀនសូត្ររបស់កុមារប្រកបដោយសមធម៌ និងគុណភាព។
លោកប្រធានមន្ទីរ បានឱ្យដឹងថា ដំបូងឡើយកម្មវិធីផ្តល់អាហារទទួលបានការគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក WFP នៅក្នុងស្រុកគោលដៅរួមមាន៖ ស្រុកអង្គរជុំ អង្គរធំ បន្ទាយស្រី ស្រីស្នំ និងស្រុកវ៉ារិន ដោយសិស្សានុសិស្សទទួលផលប្រមាណ ៣ម៉ឺននាក់ប៉ុណ្ណោះ។ ប៉ុន្តែមកដល់ឆ្នាំ២០២៥នេះ បានពង្រីកវិសាលភាពគ្រប់បណ្តាស្រុកទាំង១២ ទូទាំងខេត្ត លើកលែងតែក្រុងសៀមរាប ដែលមានសិស្សទទួលផលរហូតដល់១០ម៉ឺននាក់ នៅតាមសាលារៀនចំនួន៣៤៦ ខណៈគម្រោងនេះទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល និងអង្គការដៃគូរមួយចំនួន។
សូមជម្រាបថា កម្មវិធីផ្តល់អាហារសម្រាប់កុមារតាមសាលារៀន មានគោលបំណងបង្កើនសេវាទទួលបានការអប់រំប្រកបដោយសមធម៌ និងបរិយាបន្ន រក្សាកំណើនសិស្សមតេ្តយ្យ និងបឋមសិក្សាឱ្យបានគង់វង្សល្អ។ បង្កើនការអភិវឌ្ឍ ធនធានកុមារគ្រប់អាយុចូលរៀននៅតាមសហគមន៍ តាមគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ តាមរយៈការលើកកម្ពស់ឱ្យទទួលបានអាហារចម្រុះ កាត់បន្ថយភាពស្រេកឃ្លាន ក្នុងរយៈពេលខ្លី។ រួមចំណែកក្នុងការបង្កើនផលិតភាពស្បៀង ឱកាសរកប្រាក់ចំណូលសម្រាប់ អ្នកផ្គត់ផ្គង់ស្បៀង ឬកសិករខ្នាតតូចតាមមូលដ្ឋាន៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប








-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង