ព័ត៌មាន
រយៈពេល៦ខែឆ្នាំនេះ សហគមន៍នេសាទនៅខេត្តតាកែវប្រមូលផលនេសាទបានជិត ១២ ពាន់តោន
សហគមន៍នេសាទចំនួន ១៩ កន្លែង និងស្រះជម្រកត្រីចំនួន ៤៨ កន្លែង នៅទូទាំងខេត្តតាកែវ ប្រមូលផលនេសាទសរុបបានចំនួន ជិត ១២ ពាន់តោន ក្នុងនោះបង្កងមានចំនួន ២៤ តោន នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ។
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ លើកឡើងក្នុងពិធីលែងត្រី និងបង្កង នៅស្រុក អង្គរបូរី ខេត្តតាកែវ ថ្មីៗនេះថា ជុំវិញជលផលក្នុងខេត្តតាកែវ នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ មន្រ្តីជំនាញបានចុះល្បាត សរុបចំនួន ១៧៩ លើក ក្នុងនោះបានបង្រ្កាបបទល្មើសមានចំនួន២៧ ករណី និងបញ្ជូនសំណុំរឿងទៅកាន់តុលាការមាន២ ករណី, ចំណែកទាក់ទងការនេសាទវិញ ឃើញថា សហគមន៍នេសាទចំនួន១៩ កន្លែង និងស្រះជម្រកត្រីចំនួន ៤៨កន្លែង នៅទូទាំងខេត្ត តាកែវ ប្រមូលផលនេសាទសរុបបានចំនួនជិត ១២ ពាន់តោន ក្នុងនោះបង្កងមានចំនួន ២៤ តោន (បង្កងទឹកសាបធម្មជាតិ១៤ តោន និងការប្រមូលបង្កងចិញ្ចឹមចំនួន ១០តោន។
ទាក់ទិនផលិតកម្មវិញ ខេត្តតាកែវមានកសិដ្ឋានសរុបចំនួន ២៣កន្លែង ផលិតកូនត្រីបានចំនួនជាង ១៤ លានក្បាល, បង្កង ដៃវែង និងបង្កងអូស្រ្តាលី ៨៥០ ពាន់កូន និងកង្កែប ៣២០ ពាន់កូន។ ចំណែកស្រះចិញ្ចឹមមានចំនួន ៤៨ កន្លែង និង ២០ កន្លែងជា ស្រះចិញ្ចឹមបង្កង។ ដើម្បីជំរុញផលិតកម្មជលផលនៅទូទាំងខេត្តឱ្យកាន់តែសម្បូរ, លោក ញ៉ិប ស្រ៊ន ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ចូលរួមចិញ្ចឹមត្រី និងបង្កងជាលក្ខណៈគ្រួសារឱ្យបានច្រើន សម្រាប់ផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន ដើម្បីផ្គត់ ផ្គង់ជីវភាពប្រចាំថ្ងៃ និងប្រាក់ចំណូលនៅក្នុងគ្រួសារ។
ជុំវិញផលិតកម្មនេះ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែសីហា កន្លងមកនេះ បានចុះពិនិត្យកសិដ្ឋានបំប៉ន និងចិញ្ចឹមបង្កង និងត្រីប្រា ចំនួន ៦ កន្លែង ក្នុងខេត្តតាកែវ, ឯកឧត្តមបានសង្កត់ធ្ងន់ថា មន្ត្រីជំនាញជលផល ជាពិសេសរាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវតែបន្តយកចិត្តទុកដាក់ ផ្តល់ការគាំទ្របច្ចេកទេស ដោះស្រាយបញ្ហា និងសំណូមពរនានារបស់វារីវប្បករ ឬម្ចាស់កសិដ្ឋានបង្កាត់ភ្ញាស់ និងកសិដ្ឋានចិញ្ចឹមត្រី ឱ្យបាន ទាន់ពេលវេលា សំដៅធ្វើយ៉ាងណាឱ្យមានទិន្នផល និងទទួលប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
សូមបញ្ជាក់ថា ជុំវិញផលអនុវិស័យទេសាទនេះ ក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ បានព្យាករថា ក្នុងឆ្នាំ២០២៥នេះ ជលផល នៅកម្ពុជានឹងមានកំណើនល្អ ក្រោមការរំពឹងទុកនូវកំណើនផលចាប់ទឹកសាប ដែលនឹងត្រូវបានស្តារឡើងវិញ ដោយការដាក់ចេញនូវ វិធានការគោលនយោបាយបង្រ្កាបបទល្មើសនេសាទ និងការអភិវឌ្ឍក្នុងវារីវប្បកម្ម ក្រោមការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និង គាំទ្រពីដៃគូអភិវឌ្ឍនានា ដោះស្រាយជារចនាសម្ព័ន្ធ ដើម្បីភាពរីកចម្រើនលើវិស័យនេះ៕ អត្ថបទ៖ សុន រ៉ាឌី
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង