ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងទេសចរណ៍៖ កម្ពុជារង់ចាំភ្ញៀវទេសចរចិនដែលពោរពេញដោយក្តីស្រឡាញ់ និងចង់ស្វែងយល់ពីវប្បធម៌សម្បូរបែបកាន់តែច្រើននៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ស្វាគមន៍មិត្តចិនទាំងអស់ដោយកក់ក្ដៅ និងស្មោះស្ម័គ្របំផុត និងរង់ចាំភ្ញៀវទេសចរចិន ដែលពោរពេញដោយក្តីស្រឡាញ់សន្តិភាព ប្រាថ្នាចង់បានមិត្តភាព និងចង់ស្វែងយល់ពីវប្បធម៌សម្បូរបែបកាន់តែច្រើន។ រាល់ដំណើរទស្សនកិច្ចរបស់មិត្តចិនគឺជាការបង្ហាញយ៉ាងរស់រវើកនៃមិត្តភាពកម្ពុជា-ចិន និងការជំរុញដ៏ខ្លាំងក្លាដល់ «ស្លាបសន្តិភាព»។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីសម្តែងសិល្បៈរួមគ្នា កម្ពុជា-ចិន ក្រោមប្រធានបទ “ស្លាបនៃសន្តិភាព” រួមចិត្ត រួមដៃ វាសនារួម ដើម្បីអបអរសាទរខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិពីស្ថាប័នរដ្ឋ និងឯកជន ព្រះតេជគុណ Yan Shu ប្រធានមជ្ឈមណ្ឌលវប្បធម៌កម្ពុជាសៅលីង, ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ នាយកសាលារបាំបុប្ផាទេវី, លោក Lin Shi Qiang ប្រធានសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងឱកាសដ៏វិសេសវិសាលនៃខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការកម្ពុជា-ចិន កម្ពុជា-ចិន ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមកម្មវិធីដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅរៀបចំដោយ CMG «ការសម្តែងសិល្បៈរួមគ្នា កម្ពុជា-ចិន» ក្រោមប្រធានបទ «ស្លាបនៃសន្តិភាព» ពិតជាបានបង្កប់នូវប្រវតិ្តសាស្រ្តដ៏យូរលង់រវាងប្រទេសទាំងពីរ ដែលប្រសព្វគ្នានៅក្នុងវេលាដ៏ល្អមួយនេះ ព្រមទាំងបានពិពណ៌នាអំពីប្រធានបទតែមួយ ដែលជាមរតកដ៏មហិមា គឺតម្លៃនៃសន្តិភាព និងកម្លាំងនៃមិត្តភាពដែកថែប។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា ធ្លាប់បានឆ្លងកាត់ការឈឺចាប់ពីសង្គ្រាមជាច្រើនទសវត្សរ៍ និងជម្លោះព្រំដែនជាមួយប្រទេសថៃនាពេលថ្មីៗនេះ ពិតជាអាចឆ្លុះបញ្ចាំងដល់ពិភពលោកថា ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ស្រឡាញ់ និងឱ្យតម្លៃសន្តិភាពខ្លំាងណាស់ ហើយពិតជាស្រឡាញ់ឱកាសអភិវឌ្ឍន៍ដែលនាំមកដោយសន្តិភាពយ៉ាងខ្លាំង។
ឯកឧត្តមរដ្ឋមន្រ្តីសូមយកឱកាសនេះសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែលបានចូលរួមចំណែកជំរុញការចរចា រហូតដល់មានកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ, ព្រមទាំងមិត្តភក្តិចិននៅកម្ពុជា បានរួមគ្នាជាមួយមហាគ្រួសារវិស័យទេសចរណ៍កម្ពុជា ជួយឧបត្ថម្ភជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជូនដល់ប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ផងដែរ។
ក្នុងនាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា សូមស្វាគមន៍មិត្តចិនទាំងអស់ដោយកក់ក្ដៅ និងស្មោះស្ម័គ្របំផុត និងរង់ចាំភ្ញៀវទេសចរចិន ដែលពោរពេញដោយក្តីស្រឡាញ់សន្តិភាព ប្រាថ្នាចង់បានមិត្តភាព និងចង់ស្វែងយល់ពីវប្បធម៌សម្បូរបែបកាន់តែច្រើន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា រាល់ដំណើរទស្សនកិច្ចរបស់មិត្តចិន គឺជាការបង្ហាញយ៉ាងរស់រវើកនៃមិត្តភាពកម្ពុជា-ចិន និងការជំរុញដ៏ខ្លាំងក្លាដល់ «ស្លាបសន្តិភាព»។
សុន្ទរកថាគ្រឹះរបស់ឯកឧត្ដម ឯក សំអុល ប្រធានសមាគម មិត្តភាពកម្ពុជា-ចិន បានបញ្ជាក់ពីឆ្នាំ២០២៥ ដែលជាខួបលើកទី៦៧ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយទំនាក់ទំនងរវាង ប្រទេសទាំងពីរ មានភាពរឹងមាំ និងស្ថិតស្ថេរយូរអង្វែង មនោសញ្ចេតនារវាងប្រជាជនក៏មានភាពស៊ីជម្រៅ។ វប្បធម៌និង សិល្បៈ គឺជាស្ពានមួយដែលដែលអាចឆ្លងផុតព្រំដែន ការរៀបចំកម្មវិធីសម្ដែងសិល្បៈនេះ គឺដើម្បីផ្សព្វផ្សាយទស្សនៈសន្តិភាព និងបង្ហាញពីស្មារតីប្រឆាំងសង្គ្រាម ដែលនេះមិនត្រឹមតែជាការរំលឹកដល់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការបន្ត និងពង្រឹងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ព្រមទាំងជាសេចក្តីប្រកាសដ៏ម៉ឹងម៉ាត់អំពីតម្លៃសន្តិភាពដែលប្រជាជននៃប្រទេសទាំងពីររួមគ្នាការពារផងដែរ៕
















-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ