ព័ត៌មាន
ឯកឧត្តម Anwar Ibrahim ជួបពិភាក្សាជាមួយសម្ដេចធិបតីតាមទូរស័ព្ទ អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ
ភ្នំពេញ៖ យោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងជាប្រធានអាស៊ាន នៅថ្ងៃទី១៩ ខែសីហានេះ បានបញ្ជាក់ថា ថ្ងៃនេះឯកឧត្តមបានជួបពិភាក្សាជាមួយសម្ដេចធិបតី តាមទូរស័ព្ទ អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ។
របស់ ឯកឧត្តម Anwar Ibrahim បានថ្លែងថា៖«ខ្ញុំបានថ្លែងជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលនេះ ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗ ពាក់ព័ន្ធនឹងបទឈប់បាញ់គ្នា រវាងកម្ពុជា និងថៃ»។
របស់ ឯកឧត្តម Anwar Ibrahim បានលើកឡើងថា តាមរយៈកិច្ចពិភាក្សា ឯកឧត្តម និងសម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បានលើកឡើងអំពី ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលបាននឹងកំពុងធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅលើតំបន់ព្រំដែននៃប្រទេសទាំងពីរ និងបានពិភាក្សាបន្ថែមលើជំហានផ្សេងទៀតដែលអាចត្រូវបានយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពនៃប្រតិបត្តិការត្រួតពិនិត្យលើកិច្ចព្រមព្រៀងបទឈប់បាញ់៕

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង