ព័ត៌មាន
កម្ពុជា-ហ្វីលីពីននឹងពន្លឿនការតភ្ជាប់គម្រោងទូទាត់ឆ្លងដែនទ្វេភាគី តាមឃ្យូអរកូត(QRCode)ឆាប់ៗ
កម្ពុជា-ហ្វីលីពីន នឹងពន្លឿនការតភ្ជាប់គម្រោងទូទាត់ឆ្លងដែនទ្វេភាគីតាមឃ្យូអរកូត(QRCode) ដែលគ្រោងដាក់ឱ្យដំណើរការក្នុងពេល ឆាប់ៗខាងមុខ ដើម្បីជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តមបណ្ឌិត Eli Remolona ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅខេត្ត Bohol ប្រទេសហ្វីលីពីន ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរ បានពិភាក្សាផ្លាស់ប្តូរទស្សនាទាន និងបទពិសោធលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច វិស័យធនាគារ ការលើកកម្ពស់ចំណេះដឹងផ្នែក ហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពលើកិច្ចសហការពន្លឿនការតភ្ជាប់គម្រោងទូទាត់ឆ្លងដែនទ្វេភាគី តាមឃ្យូអរកូត ដែលគ្រោងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខ ដើម្បីជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រជាជន នៃ ប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត និងរួមចំណែកអភិវឌ្ឍវិស័យសេដ្ឋកិច្ច ឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ ស្របតាមបរិបថសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន។

ជុំវិញការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជានេះ, ក្នុងនោះប្រព័ន្ធបាគង ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិទទួលស្គាល់ថា បាន បង្កើនការផ្តល់សេវហិរញ្ញវត្ថុ ទៅដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ជាពិសេសដល់តំបន់ដាច់ស្រយាល ដែលរួមចំណែកកាត់បន្ថយ ចំណាយ និងហានិភ័យក្នុងប្រតិបត្តិការទូទាត់ ក៏ដូចជាជំរុញការទូទាត់ឱ្យមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ លើសពីនេះ ប្រព័ន្ធទូទាត់កម្ពុជា ក៏បានជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ដោយបង្កើនភាពងាយស្រួល និងលទ្ធភាពក្នុងការ ទូទាត់ជាមួយប្រទេសដែលកម្ពុជា បានភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយ៕




-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ