ព័ត៌មាន
ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន និងធនាគារចិន ចុះហត្ថលេខាយោគយល់គ្នាដើម្បីផ្តល់អត្រាការប្រាក់ពិសេសជូនដល់អតិថិជន
ភ្នំពេញ៖ ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន និងធនាគារចិន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទានគេហដ្ឋានដែលធនាគារចិន នឹងផ្ដល់កម្ចីកាន់តែប្រសើរជាងមុន ជូនដល់អតិថិជនបុរី អ័រគីដេ ក្នុងអត្រាការប្រាក់ពិសេស ជាមួយនឹងទំហំកម្ចីច្រើនចាប់ពី ៣០ ០០០ដុល្លារឡើងទៅ។
លោក ឈន សុផល នាយកចាត់ការទូទៅផ្នែកហិរញ្ញវត្ថុ តំណាងឱ្យបុរី អ័រគីដេ បានមានប្រសាសន៍ឱ្យដឹងថា ពិធីចុះហត្ថលេខានេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ស្និទ្ធស្នាល រវាងបុរី អ័រគីដេ និងធនាគារចិន ដើម្បីផ្តល់ភាពងាយស្រួលជូនទៅកាន់អតិថិជនរបស់បុរី អ័រគីដេ ឱ្យទទួលបានផ្ទះក្នុងក្តីស្រមៃឱ្យបានកាន់តែឆាប់រហ័ស ដោយទទួលបានទំហំកម្ចីផ្ទះកាន់តែធំ និងរយៈពេលកម្ចីរហូតទៅដល់ ២០ឆ្នាំ ជាមួយអាត្រាការពិសេសនៅក្នុងទីផ្សារត្រឹមតែ ៦.២០ភាគរយ ថេរក្នុងមួយឆ្នាំ សម្រាប់គម្រោង អ័រគីដេ ទាំងអស់ ដែលមានដូចជា៖ គម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី, គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង និង គម្រោង ខុនដូ អ័រគីដេ។
លោក Yeung Kin Man នាយកប្រតិបត្តិរង នៃធនាគារចិន (សាខាភ្នំពេញ) បានលើកឡើងថា ធនាគារចិន មានសេចក្តីសោមន្សរីករាយជាខ្លាំងក្នុងការចាប់ដៃគូយុទ្ធសាស្រ្តជាមួយ បុរី អ័រគីដេ ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញប្បទានលើលំនៅដ្ឋាន ដែលជួយឱ្យអតិថិជនអាចទទួលបាននូវគេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគេជាមួយលក្ខខណ្ឌឥណទានដ៏ប្រសើរស្របតាមតម្រូវការរបស់អតិថិជន។ ជាពិសេសសម្រាប់អតិថិជនរបស់បុរី អ័រគីដេ។
បន្ថែមពីលើនេះ ដើម្បីអបអរសាទរពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បុរី អ័រគីដេ នឹងធ្វើការផ្តល់ជូនប្រូម៉ូសិនដ៏ពិសេសជូនដល់អតិថិជន រួមមាន៖ ការបញ្ចុះតម្លៃច្រើនជាងមុន, បង់ត្រឹមតែ ៨៨៨ដុល្លារ ក្នុងមួយខែ និងឥតការប្រាក់រយៈពេល ៣៦ខែ ពិសេសទិញភ្លាមចូលនៅភ្លាម។
បុរី អ័រគីដេ ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ ទំនួលខុសត្រូវខ្ពស់ និង ឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានដែលរចនាបថប្រណីត និងស៊ីវិល័យ។ គ្រប់គម្រោងរបស់ បុរី អ័រគីដេ ត្រូវបានសាងសង់ដោយការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ខ្ពស់ ប្រណីតភាព សោភណភាពនៃរចនាបថស្ថាបត្យកម្ម ក៏ដូចជាផាសុកភាព និងសុវត្ថិភាពនៃការស់នៅប្រចាំថ្ងៃរបស់អតិថិជន ដោយគម្រោងនីមួយៗហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងស្រស់ មានសួនច្បារពហុមុខងារធំៗ ក្លិបហាត់ប្រាណ បឹងសិប្បនិមិ្មត ជាពិសេសនៅក្នុងបរិវេណគម្រោងទាំងមូលត្រូវបានយាមការដោយក្រុមសន្តិសុខបុរី ២៤ម៉ោង លើ២៤ម៉ោង។
ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាខាងលើនេះ បានសបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈដ៏មោះមុតរបស់ថ្នាក់ដឹកនាំនៃ បុរី អ័រគីដេ ក្នុងការយកចិត្តទុកដាក់ និងគិតគូរទៅដល់អតិថិជនរបស់ខ្លួន ដោយជ្រើសរើសយកធនាគារចិន ដែលមានសេវាកម្មអតិថិជនរហ័ស និងកម្ចីហិរញ្ញប្បទានទំហំធំ និងរយៈពេលកម្ចីយូរ មកធ្វើជាដៃគូរសហការ ដើម្បីបំពេញតម្រូវការជូនដល់អតិថិជន៕ អត្ថបទ៖ ឈិត បូរ៉ាវី







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង