ព័ត៌មាន
សាលាTVET រៀបចំស្តង់ពិព័រណ៍ប្រចាំការរង់ចាំទទួលអតីតពលករមកពីថៃចុះឈ្មោះរកការងារ និងរៀនជំនាញ
នៅតាមបណ្តាសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVET របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែសីហា នេះ ចាប់ផ្តើមពង្រីកសេវាកម្មខ្លួន ដោយបានតំឡើងស្តង់ប្រចាំការរៀងរាល់ថ្ងៃ រង់ចាំទទួលអតីតពលករខ្មែរមកពីថៃ ចុះឈ្មោះស្វែងរកការងារធ្វើផង និងចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈផ្សេងៗផងដោយមិនមានគិតថ្លៃ។

លោកគ្រូ តំណាងវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែន ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែសីហានេះថា អនុវត្តគោលការណែនាំថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេស តេជោ សែន ខេត្តកណ្តាល គឺបានរៀបចំស្តង់បើកការប្រចាំការរៀងរាល់ថ្ងៃ រង់ចាំយុវជន ជាពិសេសរង់ចាំអតីតពលករខ្មែរមកពីប្រទេសថៃ មកពីធ្វើការឈ្មោះ ស្វែងរកឱកាសការងារ និងស្វែងរកឱកាសការសិក្សាជំនាញវិជ្ជាជីវៈផ្សេងៗ ដោយមិនគិតថ្លៃ ខណៈមកដល់ពេលនេះសាលាក៏ទទួលបានអតីតពលករខ្មែរមកពីថៃខ្លះៗដែរ ចូលរៀនជំនាញវិជ្ជាជីវៈវគ្គខ្លី នៅក្នុងកម្មវិធីផ្តល់អាហារូបករណ៍សម្រាប់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេសជូនយុវជន ១លាន៥សែននាក់។

បើតាមអតីតពលករខ្មែរ មកពីប្រទេស បានថ្លែងថា ជាក់ស្តែងស្ទើរគ្រប់ពលករខ្មែរមកពីប្រទេសថៃ ភាគច្រើនគឺធ្វើការងារដោយកម្លាំង មានភាពលំបាកនឿយហត់ ដោយសារមិនមានចំណេះជំនាញវិជ្ជាជីវៈ ហើយបណ្តាអតីតពលករទាំងនោះ បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានបង្កើតកម្មវិធីផ្តល់អាហារូបករណ៍សម្រាប់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេស ជូនយុវជន ១លាន៥សែននាក់ ផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ព្រមទាំងផ្តល់កន្លែងស្នាក់នៅដោយមិនមានគិតថ្លៃ ដើម្បីឲ្យគេងាយផ្លាស់នប្តូរឱកាសការងារថ្មីធ្វើនៅក្នុងស្រុកយើងវិញ។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVETនៅទូទាំងប្រទេស ប្រមាណ៣៨កន្លែង បានអនុវត្តកម្មវិធីផ្តល់អាហារូបករណ៍សម្រាប់បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឬហៅ ថាកម្មវិធី TVET 1.5M មានប្រមាណ៩ជំនាញធំៗ ហើយបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានឲ្យដឹងដែរថា មកដល់ពេលនេះ មានអតីតពលករខ្មែរមកពីប្រទេសថៃជាច្រើនបានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ ហើយក៏មានមួយចំនួនធំទៀតដែរ គឺបានចុះឈ្មោះតាមប្រព័ន្ធអនឡាញរបស់ក្រសួង ដើម្បីស្វែងរកឱកាសការងារថ្មីធ្វើផងដែរ។
គិតត្រឹមដំណាច់កក្កដាឆ្នាំ២០២៥ កម្មវិធី TVET 1.5M មានអ្នកស្នើចុះឈ្មោះចូលរៀនចំនួនជិត១៤ម៉ឺននាក់ ហើយមានសិស្សកំពុងសិក្សានិងបានបញ្ចប់ សរុបជិត៩ម៉ឺននាក់៕ អត្ថបទ ស៊ុម សុខជា





-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ