ព័ត៌មាន
តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា លោក អេនរីកូ ហ្គាវេលីយ៉ា ប្តេជ្ញាគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍប្រកបដោយបរិយាបន្ន
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះ តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) បានបង្ហាញសារតាំងជាផ្លូវការ ជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងជំនួបសម្តែងការគួរសមនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្ដែងការអបអរសាទរចំពោះ លោក អេនរីកូ ដែលត្រូវបានតែងតាំងតំណាងថ្មីយូអិនឌីភី ប្រចាំកម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការរបស់ យូអិនឌីភីនៅកម្ពុជា ជាង៥០ឆ្នាំ កន្លងមកនេះ ក្នុងការជំរុញការអភិវឌ្ឍប្រទេសកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោក អេនរីកូ បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅ និងបានលើកឡើងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ យូអិនឌីភី ក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជា តាមរយៈការលើកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន ការដោះស្រាយបញ្ហាអាកាសធាតុ និងការព្រឹងអភិបាលកិច្ចល្អ។
លោក អេនរីកូ ទទួលតួនាទីជាតំណាងយូអិនឌីភីប្រចាំកម្ពុជា ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ការចាកចេញពី ក្រុមប្រទេសអភិវឌ្ឍតិចតួច នៅក្នុងខែធ្នូ ឆ្នាំ២០២៩។ លោកមានប្រសាសន៍ថា ៖ «ខ្ញុំមានកិត្តិយសណាស់ក្នុងការបំពេញកិច្ចការងារដើម្បីគាំទ្រប្រទេសកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន ដោយយកចិត្តទុកដាក់ខ្លាំងក្នុងការពារភពផែនដីរបស់យើង។ យើងនឹងផ្តោតជាពិសេស លើបញ្ហាប្រឈម និងឱកាសសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច។»
លោកបន្ថែមថា៖ «តាមរយៈភាពជាដៃគូដ៏យូអង្វែងរយៈពេល៥ទសវត្សរ៍រវាងយូអិនឌីភី និងរាជរដ្ឋាភិបាលកម្ពុជា វាជារឿងសំខាន់ណាស់ក្នុងការបន្តកែលម្អក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រការអភិវឌ្ឍរបស់កម្ពុជា ស្របពេលដែលមានការផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការពហុភាគីលើ សកលលោក។ ការវិវត្តនេះ ត្រូវតែធ្វើឡើងដោយផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងសមធម៌ ដោះស្រាយបញ្ហាអាកាសធាតុ និងហិរញ្ញទាន ការធ្វើបរិវត្តកម្មឌីជីថល និងអភិបាលកិច្ចល្អ ការបង្កើនអំណាចសេដ្ឋកិច្ចសម្រាប់ស្ត្រី និងអន្តរកាលបៃ តង។ គោលដៅរបស់យូអិនឌីភីជារួម គឺក្លាយជាដៃគូចម្បង ដែលអាចទុកចិត្តបាន ប្រកបដោយការទទួលខុសត្រូវ និងមានភាពបត់បែន ដើម្បីផ្តល់លទ្ធផលប្រកបដោយប្រសិទ្ធភាព សម្រាប់ប្រជាជនកម្ពុជា។»
ក្នុងតួនាទីជាតំណាងយូអិនឌីភី លោក អេនរីកូ នឹងដឹកនាំការងាររបស់ យូអិនឌីភី ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយស្ថាប័ន រដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងទីភ្នាក់ងារផ្សេងៗទៀតរបស់អង្គការសហប្រជាជាតិ ដើម្បីអនុវត្តផែនការយុទ្ឋសាស្ត្ររបស់យូអិនឌីភី ២០២៤-២០២៨ ដែលគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។



-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ