ព័ត៌មាន
សហជីពជឿជាក់ថា ការចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះនឹងបន្តមានសញ្ញាល្អសម្រាប់កម្មករកម្មការិនី
ភ្នំពេញ៖ ភាគីសហជីពតំណាងកម្មករនិយោជិត បានបង្ហាញជំនឿជឿជាក់ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ខាងមុខ នឹងអាចមានសញ្ញាល្អបន្ថែមទៀត ដោយសារមានការយកចិត្តទុកដាក់ និងគិតគូរយ៉ាងម៉ត់ចត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងបទសម្ភាសន៍ជាមួយ ប៊ីធីវី ក្រោយចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ លើកទី១ កាលពីល្ងាចថ្ងៃទី២០ ខែសីហាកន្លងទៅ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានលើកឡើងថា ឆ្នាំនេះបានឃើញហើយថា ទោះបីជាស្ថានភាពទាំងពិភពលោក ក៏ដូចជានៅកម្ពុជាមានបញ្ហាផលប៉ះពាល់ពិតមែន ក៏ប៉ុន្តែយ៉ាងក៏ដោយរាជរដ្ឋាភិបាលនៅតែមានយន្តការនិងបន្តកិច្ចប្រជុំចរចាក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ខាងមុខ។
លោកបានបន្តថា ទោះបីស្ថិតក្នុងបញ្ហាលំបាក ប៉ុន្តែលោកសង្ឃឹមជានិច្ចក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រាប់ចាប់តាំងពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាភាគីនិយោជក នឹងមានការដំឡើងប្រាក់ខែបន្តទៀត ដើម្បីជាកាដូមួយមុនថ្ងៃឈប់សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ខណៈរាជរដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់ចំពោះកម្មករនិយោជិត ក៏ដូចជាផលប្រយោជន៍របស់ភាគីនិយោជក។ ទន្ទឹមនេះលោកក៏បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ឱ្យខិតខំប្រឹងប្រែងធ្វើការ ដើម្បីពង្រឹងផលិតភាពការងារ ក៏ដូចជាគុណភាពហើយត្រូវជឿទុកចិត្តរាជរដ្ឋាភិបាលដែលលោកតែងតែមានការយកចិត្តទុកដាក់ជាប់ជានិច្ច។
ទាក់ទិននឹងកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមា ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានមានប្រសាសន៍បញ្ជាក់ថា ការតម្លើងប្រាក់ឈ្នួលអប្បបរមា គឺឈរលើគោលការណ៍លក្ខណៈវិនិច្ឆ័យចំនួន២ ទី១ គឺបែបសង្គម ដែលផ្តោតទៅលើស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងទី២.តាមបែបសេដ្ឋកិច្ច ដែលផ្តោតសំខាន់ទៅលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។
សូមបញ្ជាក់ថា កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ លើកទី២ នឹងប្រព្រឹត្តទៅនាថ្ងៃទី៣ ខែកញ្ញា, លើកទី៣ ថ្ងៃទី១០ លើកទី៤ ថ្ងៃទី១៥ និងលើកចុងក្រោយថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ សូមជំរាបជូនទៀតថា គិតត្រឹមឆ្នាំ២០២៥នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ២០៨ដុល្លារអាមេរិក ក្នុងមួយខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ៕
អត្ថបទ ឈិត បូរ៉ាវី






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង