ព័ត៌មាន
កម្ពុជាបន្តកោតសរសើរចំពោះតួនាទីចម្បងរបស់ប្រធានាធិបតី Donald J. Trump ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេនី និងអាស៊ែបៃហ្សង់
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរបន្ថែមទៀតចំពោះតួនាទីចម្បងរបស់ឯកឧត្តមប្រធានាធិបតី Donald J. Trump ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាព រវាង អាមេនីនិងអាស៊ែបៃហ្សង់។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២១ ខែសីហានេះបានបញ្ជាក់ថា កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ រវាង អាមេនីនិងអាស៊ែបៃហ្សង់ ដែលបង្ហាញពីការវិវត្តជាវិជ្ជមានឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពយូរអង្វែងនៅ ក្នុងតំបន់កូសកាស (Caucasus) និងវិបុលភាពកាន់តែប្រសើរឡើងសម្រាប់ប្រជាជនជាទីរាប់អាននៃ ប្រទេសទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជា់ថា កម្ពុជាសូមកោតសរសើរបន្ថែមទៀតចំពោះតួនាទីចម្បងរបស់ឯកឧត្តមប្រធានាធិបតី Donald J. Trump ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រនេះ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដទៃ ទៀតរបស់ឯកឧត្តមប្រធានាធិបតីក្នុងការដោះស្រាយជម្លោះ និងការស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាព ក្នុងតំបន់ផ្សេងៗ តាមរយៈចក្ខុវិស័យការទូត និងប្រកបដោយភាពច្នៃប្រឌិត។
អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជាបានបន្តថា ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការគាំទ្រ និងការប្តេជ្ញាចិត្ត របស់ខ្លួនចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ៕



-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង