ព័ត៌មាន
សម្តេចសង្ឃរាជ បួរ គ្រី ប្រទានព្រះរាជអំណោយដល់គណៈគ្រប់គ្រង មន្ដ្រីរាជការ ក្រុមគ្រូពេទ្យ ក្រុមការងារ និងនិស្សិតស្នាក់នៅអគារចំនួន ២៨១អង្គ/នាក់
ភ្នំពេញ៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនីបានប្រោសព្រះរាជទានព្រះរាជអំណោយ និងចែកអំណោយដល់គណៈគ្រប់គ្រង មន្ដ្រីរាជការ ក្រុមគ្រូពេទ្យ ក្រុមការងារ និងនិស្សិតស្នាក់នៅអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព។
ពិធីនេះ មានកានិមន្តនិងអញ្ជើញចូលរួមពីលោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការទទួលបន្ទុក ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា លោកស្រីឧកញ៉ា ទាវ ប៊ុនចិន្ដា ព្រមទាំងសប្បុរជនជាច្រើនរូប នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ។
សម្តេចជាអង្គម្ចាស់បានមានព្រះរាជបន្ទូលថា អគារអន្តេវាសិកដ្ឋាន តេជោសន្តិភាព ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងវត្តស្វាយពពែ រាជធានីភ្នំពេញ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ អគារនេះមានកម្ពស់ ៥ ជាន់ ស្មើនឹង ៣០ បន្ទប់ អាចឱ្យនិស្សិតស្នាក់នៅបាន ១៨០នាក់។
សម្តេចព្រះសាកលវិទ្យាធិការ មានព្រះបន្ទូលកោតសរសើរ និងថ្លែងអំណរគុណយ៉ាងកក់ក្តៅ ចំពោះទឹកចិត្តដ៏ថ្លៃថ្លា គណៈគ្រប់គ្រង មន្រ្តីរាជការ សាស្រ្តាចារ្យ គ្រប់រូប ដែលបានខិតខំលះបង់ពេលវេលា កម្លាំងកាយចិត្តស្មារតីបញ្ញា ក្នុងការបំពេញការងារនិងបង្ហាត់ បង្រៀន សមណនិស្សិត និស្សិត ក្នុងបរិបទនៃជំងឺកូវីដ១៩ ក្នុងបេសកកម្មរបស់មហាគ្រួសារ PSB University មនុស្សធម៌ អប់រំ ផ្សព្វផ្សាយ ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ក្នុងវឌ្ឍនភាពការងារ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។
សម្តេចជាអង្គម្ចាស់មានព្រះរាជបន្ទូលបន្តថា ធនធានមនុស្សគឺជា កត្តាសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយធនធានមនុស្សល្អ ត្រូវតែមានទាំងសុខភាព សមត្ថភាព និងចំណេះដឹង។ រាជរដ្ឋាភិបាល បន្តផ្តល់អាទិភាពលើការវិនិយោគលើ វិស័យសុខាភិបាល និងការអប់រំ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងអភិវឌ្ឍមូលធនមនុស្សឱ្យមានសក្តានុពលខ្ពស់ ទាំងជំនាញរឹង សីលធម៌ និងជំនាញទន់ផ្សេងៗ។ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ផ្តោតលើការកសាងមូលធនមនុស្ស តាមរយៈការពង្រឹងគុណភាពអប់រំ ការផ្តល់ជំនាញបច្ចេកទេស ការលើកកម្ពស់សុខភាព និងការពង្រឹងប្រព័ន្ធគាំពារសង្គម។
ក្រោយទទួលព្រះរាជអំណោយគណ:គ្រប់គ្រង មន្រ្តីរាជការ ក្រុមគ្រូពេទ្យ ក្រុមការងារ និងនិស្សិត បានសម្តែងអារម្មរំភើបសប្បាយរីករាយ និងគោរពថ្លែងអំណរព្ររាជគុណ ដល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រីដែលព្រះរាជទានអំណោយ និងអំណោយដែលកំពុងសិក្សារៀនសូត្រ។
សូមជម្រាបជូនថា ព្រះរាជអំណោយសង្គហទាន សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសប្រទានដល់គណៈគ្រប់គ្រង មន្រ្តីរាជការ សាស្រ្តាចារ្យ ចំនួន២៨១អង្គនាក់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានេះ គឺក្នុងម្នាក់ៗទទួលបាននាពេលនេះរួមមាន អង្ករ ២៥ គីឡូ មី១កេស និងថវិកាមួយចំនួនផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ




















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង