ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី
ប្រសាសន៍សំខាន់ៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ
ប្រសាសន៍សំខាន់ៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធា ភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ពុទ្ធបរិស័ទទាំងអស់ ដែលបានរួមគ្នាធ្វើឱ្យមានសមិទ្ធផលធំៗ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ដើម្បីបម្រើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រផងដែរ។


សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពីដើមឡើយទីអារាមវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំងនេះ គ្រាន់តែជាកន្លែងស្នាក់នៅរបស់ជនភៀសសិកមកពីខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងការនិមន្តភៀសព្រះកាយ របស់ព្រះសង្ឃផងដែរ។
សម្តេចតេជោ បានបញ្ជាក់ថា សាសនាទាំងឡាយនៅកម្ពុជា បានរស់រានឡើងវិញក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។ ព្រះពុទ្ធសាសនា បានក្លាយជាសាសនារបស់រដ្ឋ ហើយទីវត្តអារាម កន្លែងសក្ការៈបូជា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ក្នុងវិស័យព្រះពុទ្ធសាសនា ត្រូវបានបើកឱ្យដំណើរការ ឡើងវិញជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឆ្នាំ២០២៣នេះ គឺជាខួប២៥ឆ្នាំ នៃមរណភាពម្តាយសម្តេច, ខួប១០ឆ្នាំ នៃមរណភាពឪពុកសម្តេច និងខួប១០០ឆ្នាំ នៃជន្មាយុឪពុកសម្តេច ដែលក្រុមគ្រួសារសម្តេច នឹងធ្វើពិធីឡើងព្រមជាមួយ គ្នានៅឆ្នាំនេះតែម្តង ដើម្បីរំលឹកគុណអ្នកមានគុណទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ុយ៉ុង ដែលបានផ្តល់កន្លែង និងសម្រួលដល់ការ ទស្សនាផ្ទាំងទស្សនីយភាពល្ខោនបាសាក់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផល នានាក្នុងវត្តព្រះបារមីវង្កតបុរី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍សង្ក្រាន្តនានា បានទាក់ទាញ ប្រជាពលរដ្ឋដើរទស្សនា កម្សាន្តសប្បាយរីករាយ ប្រមាណ១៣លាននាក់ ខណៈដែលនៅរាជធានីភ្នំពេញមានប្រមាណ ១លាននាក់ផងដែរ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា អាណាចក្ររីកចម្រើន ធ្វើឱ្យវិស័យពុទ្ធចក្រ ក៏មានការរីក ចម្រើនផងដែរ។ ប្រជាពលរដ្ឋមានជីវភាពធូរធា ចង្ហាន់សម្រាប់ព្រះសង្ឃក៏បបូរផងដែរ រួមទាំងសទ្ធាជ្រះថ្លា កសាង ទីអារាមផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកបច្ច័យពីការចូលរួមរបស់ក្រុមគ្រួសារសម្តេច(ត្រកូលហ៊ុន និងត្រកូលឌី), រដ្ឋបាលរាជធានីភ្នំពេញ និងសទ្ធាជ្រះថ្លារបស់ប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងពិធីយបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជូនគណៈ កម្មការវត្តរៀបចំចាត់ចែងតាមការគួរ។
សម្តេចតេជោ ហ៊ុន សែន ប្រាប់ឱ្យឯកឧត្ដម អូស្មាន ហាស្សាន់ យកចិត្តទុកដាក់ពិនិត្យមើលនិស្សិតខ្មែរចំនួន៦នាក់ ដែលកំពុងសិក្សានៅប្រទេសស៊ូដង់ ដើម្បីអាចជម្លៀសចេញមកប្រទេសម៉ាឡេស៊ី ខណៈនៅស៊ូដង់កំពុងផ្ទុះសង្គ្រាម ខ្លាំង។
សម្តេចតេជោ ហ៊ុន សែន ចំអកឲ្យបុគ្គលខ្លះប្រាថ្នាចង់ធ្វើធំ«នាយករដ្ឋមន្រ្តី» ប៉ុន្តែការប្រាថ្នារបស់បុគ្គលនោះមិនបាន សម្រេច បើទោះបីជាទៅជាតិក្រោយក៏មិនអាចទៅរួចដែរ ខណៈតំណែងជានាយករដ្ឋមន្រ្តីនេះត្រូវបានប្រជាពល រដ្ឋផ្តល់ ទំនុកចិត្ត និងបោះឆ្នោតជូនដល់សម្តេចជារៀងរហូតមកហើយនោះ។
អត្ថបទពី៖ BTVNEWS
-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា