ព័ត៌មាន
ឧត្តមសេនីយ៍ឯក ឯក សំអូន៖កងទ័ពកម្ពុជា-ថៃនឹងជួបប្រាស្រ័យគ្នារាល់សប្តាហ៍ដើម្បីដោះស្រាយបញ្ហាដែលកើតឡើង
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៥ បានឲ្យដឹងថាកម្ពុជា និងថៃបានកំពុងពិចារណាក្នុងការបង្កើតគណៈកម្មាធិការមូលដ្ឋានព្រំដែន ដោយមានការចូលរួមពីស្ថាប័នរដ្ឋ និងឯកជន នឹងមានការអនុញ្ញាតិឲ្យមេបញ្ជាការថ្នាក់មូលដ្ឋានរបស់កម្ពុជា និងថៃជួបគ្នាជារៀងរាល់សប្តាហ៍ ដើម្បីដោះស្រាយបញ្ហាកំពុងកើតមានឡើងនៅព្រំដែននៃប្រទេសទាំងពីរ(កម្ពុជា-ថៃ)ផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉ោយប៉ែតស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលបានធ្វើឡើងនៅខេត្តស្រះកែវ ប្រទេសថៃនាថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានញ្ជាក់ថា«ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល(SG) ដើម្បីពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែនកងកម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្ដោយព្រំដែនកម្ពុជា-ថៃក្នុងគោលបំណងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នាជាដើម»។
បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានលើកឡើងផងដែរថា នៅក្នុងកិច្ចប្រជុំខាងលើ នេះកម្ពុជានិងថៃក៏បានពិចារណាអំពីលទ្ធភាពក្នុងការបង្កើតគណៈកម្មាធិការមូលដ្ឋានព្រំដែន (Township Border Committee-TBC) ដែលមានការចូលរួមពីស្ថាប័នរដ្ឋ និងឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ខ្លឹមសារលម្អិតនឹងត្រូវយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC)។
ឧត្តមសេនីយ៍ឯក បានបន្ថែមទៀតថាក្នុងអំឡុងពេលអន្តរកាល មុនការបង្កើតក្រុមការងារសម្របសម្រួល(CG) និងគណៈកម្មាធិការមូលដ្ឋានព្រំដែន (TBC)« មេបញ្ជាការថ្នាក់មូលដ្ឋានរបស់ភាគីទាំងពីរនឹងជួបគ្នាជារៀងរាល់សប្តាហ៍ ឬតាមពេលវេលា សមស្រប ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅក្នុងដែននៃការទទួលខុសត្រូវរបស់ខ្លួន។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវឆន្ទៈដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងកិច្ចសហការជាមួយគ្នា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមបញ្ចូលទាំងប្រតិបត្តិការមជ្ឈមណ្ឌលហៅទូរស័ព្ទ(ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនដទៃទៀត ដោយធ្វើការស្វែងរកកិច្ចសហប្រតិបត្តិការច្បាស់លាស់ និងជាក់ស្ដែងតាមរយៈក្របខ័ណ្ឌដែលមានស្រាប់។ បញ្ហាទាំងនេះ ដែលស្ថិតក្រោមអាណត្តិរបស់គណៈកម្មាធិ ការព្រំដែនទូទៅ (GBC) នឹងយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ ដូចដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយនោះ។
បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា បានឲ្យដឹងផងដែរថា នៅក្នុងកិច្ចប្រជុំខាងលើនេះដែរ ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មីនូវសារៈសំខាន់ក្នុងការដោះមីនមនុស្សធម៌ និងបានឯកភាពគ្នាបញ្ជូនបញ្ហានេះ ដែលស្ថិតក្រោមអាណត្តិរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ទៅកិច្ចប្រជុំបន្ទាប់ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ ដូចដែល បានព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយផងដែរ៕
អត្ថបទ បាន ចក់




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង