ព័ត៌មាន
ឧត្តមសេនីយ៍ឯក ឯក សំអូន៖ កម្ពុជា-ថៃ នឹងខិតខំដោះស្រាយបញ្ហាដោយសន្តិវិធីជៀសវាងការប៉ះទង្គិចគ្នា
ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរកទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥កម្ពុជា បានថ្លែងថា នៅក្នុងកិច្ចប្រជុំ RBC លើកទីបីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាថ្ងៃនេះ គឺភាគីកម្ពុជានិងថៃបានឯកភាពរួមគ្នាខិតខំធ្វើយ៉ាងណាដោះស្រាយរាល់បញ្ហាទាំងឡាយ ដោយសន្តិវិធីជៀសវាងការប៉ះទង្គិចគ្នា និងធ្វើយ៉ាងណាឲ្យក្លាយជាអ្នកជិតខាងល្អដូចដើមវិញ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅខេត្តខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នំា២០២៥នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនេះភាគីទាំងពីរ បានសន្យាអនុវត្តឲ្យបាននូវរាល់ កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនៅប្រទេសម៉ាឡេស៊ី និងស្មារតីឯកភាពទាំង១៣ចំណុច ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ GBC នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នៅប្រទេសម៉ាឡេស៊ី ដែលមានអាមេរិក ចិន និងម៉ាឡេស៊ី ជាសាក្សីនោះ។
ឧត្តមសេនីយ៍ឯក ឯក សំអូន បានបញ្ជាក់ថា«ភាគីកម្ពុជា និងថៃ បានឯកភាពគ្នារក្សានូវទំនាក់ទំនងគ្នាជាប្រចាំរវាងយោធភូមិភាគ និងយោធាតំបន់ ព្រមទាំងបណ្តាអង្គភាពនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធីជៀសវាងការប៉ះទង្គិចគ្នា ហើយភាគីទាំងពី ក៏បានបញ្ជាក់ពីសារៈសំខាន់ការទំនាក់ទំនងបន្ថែមទៀតលើគ្រប់កម្រិតដើម្បីកសាងជំនឿទុកចិត្ត និងលើក កម្ពស់ភាពជាអ្នកជិតខាងល្អ»។
តាមរយៈសន្និសីទសារព័ត៌មាននេះដែរឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានលើកឡើងផងដែរថា នៅក្នុងកិច្ចប្រជុំខាងលើនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយនឹងគោលបំណងរួមនៃការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញជាដើម។
ឯកឧត្តម បានបន្ថែមថា កម្ពុជា និងថៃ បានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល (SG) ដើម្បីពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា រួមទាំង ដោះស្រាយរាល់បទឧក្រិដ្ឋកម្មឆ្លងដែន នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរផងដែរ៕អត្ថបទ បាន ចក់





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង