ព័ត៌មាន
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ទូទាំងខេត្តកំពត
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌល កំពត កាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០២៤-២០២៥ មកពីវិទ្យាល័យនានាទូទាំងខេត្តកំពត សរុបចំនួន ជាង៦,០០០ នាក់ នៅសាលាខេត្តកំពត។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម តាក់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តកំពត សមាជិក សមាជិកា ព្រឹទ្ធសភា លោកលោកស្រី អភិបាលរង ខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អង្គភាពចំណុះសាលាខេត្ត។
លោក សូ ភារិទ្ធ ប្រធានមន្ទីរ អប់រំយុវជន កីឡា និងខេត្តកំពត បានមានប្រសាសន៍ឱ្យដឹងថា៖សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នេះ នៅ ខេត្តកំពតមានបេក្ខជនដែលត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ៥,៣១៧ ស្រី ២,៩៩៥នាក់ចែកចេញជា១០ មណ្ឌលស្មើនឹង ២១៥ បន្ទប់ ។
ជាមួយគ្នានេះលោក សូ ភារិទ្ធ បានថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន និងលោកជំទាវ ដែលបានឧបត្ថម្ភគាំទ្រលើកស្ទួយ វិស័យអប់រំសិក្សាធិការខេត្តជាបន្តបន្ទាប់តាមរយៈការផ្តល់អគារសិក្សា អាហារូបករណ៍ និងផ្តល់ថវិកាដល់លោកគ្រូ អ្នកគ្រូបើកវគ្គបំប៉ន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់។
ជាមួយនេះ ឯកឧត្តមបណ្ឌិត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ ខិតខំរៀនសូត្រ របស់ចៅៗ សិស្សានុសិស្សទាំងអស់ដោយមានជំនឿ យ៉ាងមុតមាំថាលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយ ភូមិឆ្នាំសិក្សា ២០២៤-២០២៥ នេះ ពិតជាមានភាពប្រសើរជាងឆ្នាំមុនៗ ជាក់ជាពុំខាន។
ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានលើកឡើងពីបទពិសោធន៍នៃការ សិក្សារៀនសូត្រ និងផ្តល់ពុទ្ធិមួយចំនួនជាមូលដ្ឋានគ្រឹះសម្រាប់ចូល រួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះ។
ឯកឧត្តមបណ្ឌិត បានជូនពរចៅៗទាំងអស់ប្រឡងជាប់និទ្ទេសល្អគ្រប់ៗគ្នា ដើម្បីបង្ហាញជាកិត្តិយសជូន លោកគ្រូ អ្នកគ្រូ ជូនសាលាយើង គ្រួសារយើង ស្រុកយើង និងខេត្តយើង។
ឯកឧត្តបណ្ឌិត បានជូនថវិកាលើកទឹកចិត្តដល់បេក្ខជនមកពីវិទ្យាល័យ នានាក្នុងខេត្តកំពតសរុបចំនួន ៥,៣១៧នាក់ក្នុងម្នាក់ៗទទួល បានថវិកា ៥ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ចំនួន ៤៤៩នាក់ ម្នាក់ៗថវិកា ១០ម៉ឺនរៀល គណៈគ្រប់គ្រងសាលាសរុបចំនួន ៧២នាក់ម្នាក់ៗថវិកា ១០ម៉ឺនរៀល កងកម្លាំងប្រដាប់អាវុធចូលរួមការពារក្នុងកម្មវិធី ម្នាក់ៗ២ម៉ឺនរៀលពេទ្យប្រចាំការម្នាក់ ៗ ៥ម៉ឺនរៀល៕








-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង