ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពីឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ
សៀមរាប៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលា ស្ដីពីឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ (Workshop on Digitalization in Public Administration) សម្រាប់ប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីសិក្ខាកាមនៃបណ្តាប្រទេសជាសមាជិកអាស៊ាន, ប្រទេសទីម័រឡេស្តេ, ប្រទេសជប៉ុន, ប្រទេសចិន, ប្រទេសកូរ៉េខាងត្បូង និងលេខាធិការដ្ឋានអាស៊ាន ព្រមទាំងមន្ត្រីរាជការតំណាងក្រសួង ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញផងដែរ។
ក្នុងប្រសាសន៍ស្វាគមន៍ឯកឧត្ដម យឿន សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានជម្រាបជូនអង្គសិក្ខាសាលាឱ្យជ្រាបថា “សិក្ខាសាលាស្ដីពីឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈនេះ ជាផ្នែកមួយ នៅក្នុងផែនការសកម្មភាព ACCSM+3 ២០២១-២០២៥ ដែលថ្នាក់ដឹកនាំអាស៊ានបូកបី បានអនុម័តជាផ្លូវការ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ដោយមានប្រទេសកម្ពុជា ជាប្រទេសទទួលបន្ទុកសម្របសម្រួលរៀបចំ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំបងចំនួន៣ ដូចតទៅ៖ (១)អភិវឌ្ឍសមត្ថភាពស្ថាប័ន និងមន្រ្តីរាជការ លើការធ្វើឌីជីលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ, (២)លើកកម្ពស់ការយល់ដឹង និងចែករំលែកឧត្តមានុវត្ត បទពិសោធន៍ និងនវានុវត្តន៍នៃការធ្វើឌីជីថលលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព និង (៣)សិក្ខាកាមក៏អាចយកឱកាសនៃសិក្ខាសាលានេះ ដើម្បីចែករំលែក និងអភិវឌ្ឍកម្មវិធីសិក្សាអក្ខរកម្មឌីជីថល សម្រាប់ប្រទេសរបស់ខ្លួន ព្រមទាំងវីធីសាស្រ្ត និងយុទ្ធសាស្រ្តសម្រាប់ការអនុវត្តផងដែរ។”
សូមជម្រាបថា សិក្ខាសាលានេះ នឹងមានបទបង្ហាញលើប្រធានបទចំនួន៣ រួមមាន៖ ប្រធានបទទី១៖ ស្ដីពីប្លង់មេនៃបរិវត្តកម្មឌីជីថល ធ្វើឡើងដោយអ្នកជំនាញរបស់សាធារណរដ្ឋកូរ៉េ។ ប្រធានបទទី២៖ ស្តីពីឧត្តមានុវត្តន៍លើការប្រើប្រាស់ឧបករណ៍ឌីជីថល ក្នុងរដ្ឋបាលសាធារណៈ ដោយអ្នកជំនាញរបស់ប្រទេសចិន។ ប្រធានបទទី៣៖ ស្តីពីយន្តការនិងកម្មវិធីសិក្សា ដើម្បីការយល់ដឹងផ្នែកឌីជីថលរបស់មន្ត្រីរាជការ ធ្វើឡើងដោយអ្នកជំនាញរបស់ប្រទេសជប៉ុន។ ក្នុងសិក្ខសាលានេះ បែងចែកកិច្ចពិភាក្សាជា ៤វគ្គ ជាអាទិ៍៖ វគ្គទី១ និងវគ្គទី២ ពិភាក្សាពីប្លង់មេនៃបរិវត្តកម្មឌីជីថលនៃរដ្ឋជាសមាជិកអាស៊ាន។ វគ្គទី៣ ពិភាក្សាពីឧត្តមានុវត្តន៍លើការប្រើប្រាស់ឧបករណ៍ឌីជីថល ក្នុងរដ្ឋបាលសាធារណៈនៃរដ្ឋជាសមាជិកអាស៊ាន។ វគ្គទី៤ ពិភាក្សាពីយន្តការ និងកម្មវិធីសិក្សាលម្អិត ដើម្បីបង្កើនការយល់ដឹងផ្នែកឌីជីថលរបស់មន្រ្តីរាជការ នៃរដ្ឋជាសមាជិកអាស៊ាន៕









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង