ព័ត៌មាន
កម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សានាំចេញអង្ករ ២០២៥-២០៣០
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនៃយុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សានាំចេញអង្ករកម្ពុជា ២០២៥-២០៣០ និងកម្មវិធីមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥។
ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់។
លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មាន ឱ្យដឹងថា យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សានាំចេញអង្ករកម្ពុជា ឆ្នាំ២០២៥-២០៣០ មានគោលបំណងដើម្បីរួមសហការគ្នា និងសម្រេចបានគោលដៅនាំចេញអង្ករចំនួន ១លានតោន នៅឆ្នាំ២០៣០ ដែលការណ៍នេះ នឹងបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងកិច្ចការកែលម្អសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភជាសកល។
លោកបានបន្តថា យុទ្ធសាស្ត្រនាំចេញនេះ នឹងដើរតួរជាត្រីវិស័យ និងជាការណែនាំ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងបើកឱកាសការធ្វើពាណិជ្ជកម្មបន្ថែមទៀតសម្រាប់វិស័យស្រូវអង្ករកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាគោលការណ៍គឺ “រក្សាទីផ្សារដែលមានស្រាប់ ខណៈពេលដែលបើកទីផ្សារថ្មីបន្ថែមទៀត”។
នៅក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអបអរសាទរនូវកម្មវិធីយុទ្ធសាស្ត្រពង្រីកទីផ្សារស្រូវអង្ករកម្ពុជា ខណៈពេលបច្ចុប្បន្ននេះក្រសួងកសិកម្ម និងបណ្តារោងម៉ាស៊ីននានា បានខិតខំព្យាយាមជួយសម្រួលដល់ការលក់ចេញស្រូវរបស់ប្រជាកសិករ និងបានលើកឡើងពីភាពជោគជ័យរបស់កម្ពុជាចាប់តាំងពីការខ្វះខាតស្រូវអង្ករ រហូតដល់អភិវឌ្ឍន៍រីកចម្រើនអាចនាំចេញជាលក្ខណៈពាណិជ្ជកម្មនៅលើទីផ្សារអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវគិតគូរឱ្យមានភាពបន្ស៉ីគ្នា ដាក់ចេញនូវយុទ្ធសាស្រ្តមុតស្រួចវែងឆ្ងាយ អនុវត្តប្រកបដោយប្រសិទ្ធភាព និងបង្កើនភាពជឿជាក់ពីប្រជាកសិករ ជាពិសេសជំរុញការធ្វើទីផ្សារក្រៅស្រុក និងស្លាកយីហោអង្ករក្រអូបកម្ពុជា ជាមួយនឹងគុណភាពខ្ពស់ តម្លៃថ្លៃ មានលក្ខណៈពិសេសខុសដាច់គេ ស្របពេលដែលកម្ពុជាមានបទពិសោធន៍ជោគជ័យជាច្រើនក្នុងការធ្វើទីផ្សារផលិតផលនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង