ព័ត៌មាន
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត ផ្តល់ក្ដីសង្ឃឹមថ្មីដល់ក្មួយស្រី “សុខ រក្សា” ក្នុងការព្យាបាលជំងឺដុំសរសៃឈាម (Hemangioma) នៅរដ្ឋធានីតៃវ៉ាន់
ភ្នំពេញ ៖ ប្អូនស្រី សុខ រក្សា ភេទស្រី អាយុ ៩ឆ្នាំ រស់នៅក្រុងរុនតាឯក ខេត្តសៀមរាប ក្មួយស្រីមានជំងឺប្រចាំកាយគឺ ជំងឺដុំសរសៃឈាម (Hemangioma) ។ ដោយបុណ្យវាសនាខ្ពស់ ជំងឺរបស់ក្មួយស្រីត្រូវបាន «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ចាត់ឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយក្រុមគ្រូពេទ្យរបស់អង្គការឆឺជី (Tzu Chi) បញ្ជូនទៅវះកាត់ព្យាបាល នៅមន្ទីរពេទ្យឆឺជី នៃរដ្ឋធានីតៃវ៉ាន់ រហូតដល់ទទួលបានភាពជោគជ័យ។
សូមរំលឹកបញ្ជាក់ផងដែរថា៖ កាលពីខែកញ្ញា ឆ្នាំ២០២៤ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានរៀបចំបេសកកម្មពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជនរស់នៅមូលដ្ឋានក្រុងរុនតាឯក ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទីមួយនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសមាគម TYDA ។ ក្នុងពេលដែល លោកជំទាវបណ្ឌិត កំពុងចុះសួរសុខទុក្ខផ្ទាល់ដល់ប្រជាជនដែលចូលរួមពិធី លោកជំទាវបណ្ឌិត បានប្រទះឃើញក្មេងស្រីម្នាក់កំពុងជួបទុក្ខព្រោះមានដុំធំម្យ៉ាងនៅលើត្រចៀកខាងស្តាំ។ ភ្លាមនោះ លោកជំទាវបណ្ឌិត បានប្រញាប់រូតរះទៅសួរនាំក្មួយស្រី និងដោយមានការពិនិត្យពីក្រុមគ្រូពេទ្យជំនាញរបស់សមាគម ទើបវិនិច្ឆ័យថាក្មួយស្រីមាន ជំងឺដុំសរសៃឈាម (Hemangioma) ។ ដោយមានក្តីអាណិត មេត្តា ករុណាដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បានចាត់ឱ្យក្រុមគ្រូពេទ្យនៃសមាគម TYDA សហការជាមួយអង្គការឆឺជី (Tzu Chi) ពិនិត្យ និងពិគ្រោះយ៉ាងល្អិតល្អន់។ បន្ទាប់ពីការពិភាក្សាគ្នារួចរាល់ ក្រុមគ្រូពេទ្យនៃសមាគម TYDA និងក្រុមគ្រូពេទ្យជំនាញរបស់អង្គការឆឺជី (Tzu Chi) បានសម្រេចបញ្ជូនក្មួយស្រីទៅវះកាត់ព្យាបាលដោយផ្ទាល់នៅមន្ទីរពេទ្យឆឺជី នៃរដ្ឋធានីតៃវ៉ាន់ កាលពីខែតុលា ឆ្នាំ២០២៤ ដោយអង្គការឆឺជី (Tzu Chi) ទទួលបន្ទុកទាំងស្រុងលេីរាល់ការចំណាយលើការព្យាបាល ការហូបចុក និងការស្នាក់នៅក្នុងអំឡុងពេលព្យាបាល ក្រោមការសម្របសម្រួលដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត។ ក្រោយការពិនិត្យ និងវះកាត់ព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ភ្ជាប់ជាមួយភាពក្លាហានរបស់ក្មួយស្រី ពេលនេះ ប្អូនស្រី សុខ រក្សាបានត្រឡប់មកកម្ពុជាវិញជាមួយនឹងសុខភាពល្អមាំមួន និងក្តីសង្ឃឹមសារជាថ្មី។
ទឹកចិត្តមនុស្សធម៌ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បានធ្វើឱ្យក្មួយស្រី ព្រមទាំងក្រុមគ្រួសារមានក្តីសង្ឃឹមសារជាថ្មី មានអនាគតភ្លឺថ្លាត្រចះត្រចង់ និងសូមគោរពដឹងនូវគុណូបការៈដ៏ខ្ពង់ខ្ពស់មួយនេះ ដោយសន្យាថានឹងខិតខំរៀនសូត្រ រួមទាំងអភិវឌ្ឍខ្លួនដើម្បីក្លាយជាធនធានមនុស្សបម្រើជាតិ មាតុភូមិ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត៕




















-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ