ព័ត៌មាន
រាជរដ្ឋាភិបាលកំពុងតាមដាន និងត្រៀមដាក់ចេញវិធានការ អំពីផលប៉ះពាល់នានាដែលកំពុងកើតឡើង
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកំពុងតាមដាន និងវាយតម្លៃស្ថានការណ៍ជាក់ស្តែង ដើម្បីត្រៀមដាក់ចេញនូវវិធានការ សំដៅរក្សាចលនការនៃការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងប្រែក្លាយបញ្ហាប្រឈមឲ្យក្លាយទៅជាកាលានុវត្តភាព ខណៈដែលស្មារតីសេ្នហាជាតិ និងចលនារួបរួមជាតិ កំពុងមានសម្ទុះខ្លាំងក្លា បន្ទាប់ពីមានការការផ្ទុះឡើងនូវជម្លោះព្រំដែន និងការប៉ះពាល់នៃការដាក់ពន្ធគយបដិកា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង ពិធីបិទមហាសន្និបាតបូកសរុបការងារ និងបិទបញ្ចប់អាណត្តិទី៤ របស់សហព័ន្ធស្រូវ-អង្ករកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្នុងឆ្នាំ២០២៥នេះ, ការដាក់ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក និងការផ្ទុះឡើងនូវជម្លោះព្រំដែន ដែលបង្កឡើងដោយប្រទេសជិតខាងរបស់កម្ពុជានាពេលថ្មីៗនេះ បានបន្ថែមសម្ពាធមកលើសេដ្ឋកិច្ចកម្ពុជា។ នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ ទន្ទឹមនឹងការឆ្លើយតបដោយម៉ឺងម៉ាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារអធិបតេយ្យ, បូរណភាពដែនដី និងកិត្យានុភាពជាតិ, រាជរដ្ឋា- ភិបាល, ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយជវភាព របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិងកំពុងតាមដាន និងវាយតម្លៃស្ថានការណ៍ជាក់ស្តែង ដោយយកចិត្តទុកដាក់បំផុត ព្រមទាំងថ្លឹងថ្លែង និងត្រៀមដាក់ចេញនូវវិធានការឆ្លើយតបមុតស្រួចលើគ្រប់វិស័យទាំងឡាយសំដៅ រក្សាចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងបន្តថា ដើម្បីប្រែក្លាយបញ្ហាប្រឈមទាំងនេះ ឲ្យក្លាយទៅជាកាលានុវត្តភាព, ជាពិសេសសម្រាប់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ខណៈដែលស្មារតីសេ្នហាជាតិ និងចលនារួបរួមជាតិកាន់តែមាន សម្ទុះខ្លាំងឡើង ដែលជំរុញដល់ការលើកស្ទួយ និងការឲ្យតម្លៃខ្ពស់ដល់ផលិតផលក្នុងស្រុក។ ការណ៍នេះ, គឺជាកាលានុវត្តភាពមួយដ៏វិសេសសម្រាប់ការអភិវឌ្ឍសមត្ថភាព, ការធ្វើពិពិធកម្មផលិតផលក្នុងស្រុក, និងការពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដែលនឹងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និងការពង្រឹងឯករាជ្យភាពនៃសេដ្ឋកិច្ចជាតិ។ និយាយជារួម, រាជរដ្ឋាភិបាលនឹងបន្ត ពង្រឹងភាពប្រកួតប្រជែង ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ តាមរយៈការកែលម្អបរិយាកាសធុរកិច្ច, ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងលទ្ធភាពលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក សំដៅជំរុញការតភ្ជាប់ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកល, ការ ចាប់យកសកម្មភាពផលិតកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់, ការបង្កើតការងារសម្រាប់កម្លាំងពលកម្មដែលមានជំនាញ, ការពង្រីកមូល ដ្ឋានសេដ្ឋកិច្ចជាតិ ឲ្យកាន់តែទូលំទូលាយជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្ថែមថា ជាលទ្ធផល, ផ្អែកលើសូចនាករម៉ាក្រូសេដ្ឋកិច្ច ៧ ខែដើម ឆ្នាំ២០២៥, សេដ្ឋកិច្ច កម្ពុជានៅបន្តមានចលនការល្អ ដោយក្នុងនោះទោះបីវិស័យខ្លះហាក់មិនទាន់អាចស្ទុះងើបខ្លាំងដូចការរំពឹងទុក ប៉ុន្តែវិស័យមួយចំនួនក៏ សម្រេចបានវឌ្ឍនភាពល្អជាងការរំពឹងទុក ខណៈវិស័យកសិកម្មនៅបន្តរក្សាបាននូវស្ថិរភាពនៃកំណើន។ និយាយដោយឡែក, ចំពោះ វិស័យស្រូវ-អង្ករ, រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នេះ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ ដូចនីតិកាលមុនៗផងដែរ ដែលការណ៍នេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ។ ជាក់ស្តែងរាជរដ្ឋាភិបាលបាននិងកំពុងផ្ដល់ការគាំទ្រ និងធ្វើអន្តរាគមន៍យ៉ាងសកម្មចំពោះវិស័យស្រូវ-អង្ករ ដើម្បីរួមចចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម៕
អត្ថបទ៖ សុន រ៉ាឌី




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង