ព័ត៌មាន
ឯកឧត្តមគង់ សុភី លើកឡើងថា សិក្ខាសាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ នៅខេត្តសៀមរាបសម្រេចបានសមិទ្ធផលធំៗចំនួន ៥
សៀមរាប ៖ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញបិទ «សិក្ខាសាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ» សម្រាប់ប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ ព្រមទាំងក្រសួង ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប ក្រោយដំណើរការរយៈពេល២ថ្ងៃ។
មានប្រសាសន៍បិទសិក្ខាសាលានេះ ឯកឧត្តម គង់ សុភី បានលើកឡើងថា “ឆ្លងកាត់រយៈពេល២ថ្ងៃនេះ ការធ្វើបទបង្ហាញរបស់វាគ្មិន និងសំណួរចម្លើយក្នុងអង្គសិក្ខាសាលាអាស៊ាននេះ យើងទាំងអស់គ្នាពិតជាឃើញយ៉ាងជាក់ច្បាស់នូវការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ប្រទេសជាសមាជិកអាស៊ាននីមួយៗ ក្នុងការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋបាលសាធារណៈ។ លើសពីនេះទៅទៀត អ្នកជំនាញរបស់ប្រទេសអាស៊ានបូកបី និងមន្រ្តីជំនាញ របស់ប្រទេសសមាជិកអាស៊ាន បានចែករំលែកនូវមេរៀន និងបទពិសោធល្អៗ ដែលខ្លួនបានជួបប្រទះ ក្នុងការធ្វើបរិវត្តកម្មឌីជីថលនេះ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា (Digital Technology) ក្នុងការលើកកម្ពស់គុណភាព និងវិសាលភាពសេវាសាធារណៈ។”
ក្នុងនាមឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម គង់ សុភី បានវាយតម្លៃថា សិក្ខាសាលាអាស៊ានស្តីពី ឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ ដែលយើងទាំងអស់គ្នា បានចូលរួមក្នុងនាពេលនេះ បានក្លាយជាវេទិកាដ៏សំខាន់ និងមិនអាចខ្វះបាន ប្រកបដោយផលិតភាពខ្ពស់ សម្រាប់ការផ្លាស់ប្តូរជាអតិបរមានូវ ចំណេះដឹង ជំនាញនិងឧត្តមានុវត្តន៍ល្អៗពីបណ្តាប្រទេសអាស៊ាននិងអាស៊ានបូកបី។ “ផ្អែកលើវេទិកានៃកិច្ចពិភាក្សា ការចែករំលែកដ៏មានអត្ថន័យ និងពោរពេញទៅដោយ ចំណេះដឹង ខ្ញុំគិតថា សិក្ខាសាលារបស់យើងនេះ សម្រេចបាននូវលទ្ធផលជាក់ស្តែង និងគួរឱ្យកោតសរសើររួមមាន៖ (១)ការផ្លាស់ប្តូរឧត្តមានុវត្តន៍, (២)ការប្តេជ្ញាចិត្តចំពោះការកសាងសមត្ថភាព, (៣)ការធ្វើសុខដុមនីយកម្មផ្នែកទិន្នន័យ និងអភិបាលកិច្ចឌីជីថលថ្នាក់តំបន់, (៤)កិច្ចសហប្រតិបត្តិការបច្ចេកទេសរួមគ្នា និង (៥)ការគូសបញ្ជាក់ឡើងវិញពីសាមគ្គីភាពរបស់អាស៊ាន។” ឯកឧត្តមបន្ថែម។
ជាមួយគ្នានេះ ឯកឧត្តម គង់ សុភី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយវិជ្ជាជីវៈក្នុងការចូលរួមពិគ្រោះយោបល់ និងផ្លាស់ប្តូរទស្សនៈយ៉ាងសកម្ម ក៏ដូចជាការចែករំលែកឧត្តមានុវត្តន៍ល្អៗ នៅក្នុងសិក្ខាសាលារបស់យើង រហូតទទួលសម្រេចបានជោគជ័យយ៉ាងពិតប្រាកដក្នុងពេលនេះ។
សូមជម្រាបថា ក្រោយបានស្តាប់បទបង្ហាញ និងបានពិភាក្សាយ៉ាងផុលផុសរយៈពេល២ថ្ងៃ សិក្ខាសាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ នឹងរៀបចំកិច្ចប្រជុំបូកសរុប ដែលនឹងសម្របសម្រួលដោយលេខាធិការដ្ឋានអាស៊ាន នាថ្ងៃបន្ទាប់។ បន្ទាប់មក សិក្ខាសាលានឹងរៀបចំដំណើរកំសាន្តជូនប្រតិភូទៅកាន់តំបន់រម្មណីដ្ឋានប្រាសាទនានា នៅក្នុងខេត្តសៀមរាប។













-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)