Connect with us

ព័ត៌មាន

ក្រសួងមុងារសាធារណៈ៖ រយៈពេលជាង៥ខែឆ្នាំនេះ មន្រ្តីរាជការដែលមក បំពេញការងារតាមក្រសួងស្ថាប័នមានចំនួន ៩៥%

នៅក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឯកឧត្តមអគ្គលេខាធិការ សៀត វិចិត្រ បានធ្វើបទបង្ហាញពីរបាយការណ៍វឌ្ឍនភាពការងារដែលក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈទាំងអស់​បានអនុវត្ត និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាជាច្រើនគួរជាទីមោទនៈ។ ចំណុចមួយគួរកត់សម្គាល់ តាមរយៈការប្រមូលទិន្នន័យ សម្រង់ព័ត៌មានស្តីពីការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៅតាមអង្គភាពចំណុះក្រសួង-ស្ថាប័នថ្នាក់ជាតិ សម្រាប់រយៈពេលជាង៥ខែ ក្នុងចំណោម ៣០ក្រសួង-ស្ថាប័ន បានបង្ហាញឱ្យឃើញថាមន្ត្រីរាជការដែលមកបំពេញការងារមានចំនួន៩៥% (ទិន្នន័យនេះគិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦)។ទាំងនេះជាលទ្ធផលដ៏គួរឱ្យកោតសរសើរនិងស្ញប់ស្ញែង ដែលបង្ហាញថាគ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ ទៅលើការពង្រឹងអភិបាលកិច្ចដែលជាការងារអាទិភាពក្នុងការគ្រប់គ្រងធនធាន និងស្ថាប័នរបស់ខ្លួនកាន់តែមានភាពប្រសើរឡើង ដែលជួយដល់ការសម្រេចចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារសម្រេចបាន បញ្ហាប្រឈម និងលើកទិសដៅការងារបន្ត។ កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia