ព័ត៌មាន
ប្រជាពលរដ្ឋស្រុកកណ្តៀងទទួលបានផ្លូវកៅស៊ូរ៣ខ្សែប្រវែង ២០គីឡូម៉ែត្រ ពីគម្រោង SAAMBAT ក្នុងជំហានទី២
រដ្ឋបាលស្រុកកណ្តៀង សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជូនអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលជាអ្នកទទួលផលក្នុងស្រុកកណ្តៀង អំពីការស្ថាបនាហេដ្ឋារចនាសម័្ពន្ធជបទរួមមានផ្លូវកៅស៊ូរចំនួន៣ខ្សែ ប្រវែងសរុបប្រមាណ២០គីឡូម៉ែត្រ ក្នុងជំហានទី២ តាមរយៈគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម័្ពន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ឬហៅកាត់ថាគម្រោង SAAMBAT។ ពិធីនេះត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅបរិវេណវត្តទេពសន្យា ហៅវត្តស្យា ស្ថិតក្នុងឃុំស្យា ស្រុកកណ្តៀង ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពីមន្ត្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាស្រុកកណ្តៀង មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងក្រុមហ៊ុនអនុវត្តន៍គម្រោង រួមនិងប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានមកពីឃុំចំនួន៣ក្នុងស្រុកកណ្តៀង ។

លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងជាប្រធានអនុវត្តន៍គម្រោងខេត្តពោធិ៍សាត់បានឲ្យដឹងថា គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម័្ពន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ឬហៅកាត់ថាគម្រោង SAAMBAT គឺជាគម្រោង១ក្នុងចំណោមគម្រោងជាច្រើនរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូរសហការចំនួន២ ក្នុងគោលបំណងស្ថាបនផ្លូវជនបទឲ្យប្រសើរឡើង លើកកម្ពស់គុណភាពផ្លូវពីក្រួសក្រហមទៅជាផ្លូវកៅស៊ូរ ឬផ្លូវបេតុង ។ បច្ចុប្បន្នគម្រោង SAAMBAT គ្រប់ដណ្តប់ក្នុងខេត្តចំនួន១២ ដោយខេត្តពោធិ៍សាត់ ទទួលបានផ្លូវចំនួន៨ខ្សែ មានប្រវែងសរុប ៥១១៧០ម៉ែត្រ និងបង្គន់អនាម័យសាធារណៈចំនួន១ ក្នុងនោះស្រុកកណ្តៀងទទួលបានផ្លូវ៤ខ្សែ សរុបប្រវែង២៨២១៥ម៉ែត្រ និងបង្គន់អនាម័យសាធារណៈចំនួន១ ដោយក្នុងជំហានទី១ ផ្លូវ១ខ្សែ ប្រវែង៧៦១៥ម៉ែត្រ កំពុងដំណើរការសាងសង់ ចំណែកក្នុងជំហានទី២នេះ ផ្លូវចំនួន៣ខ្សែទៀតប្រវែងប្រមាណ២០គីឡូម៉ែត្រ កំពុងចាប់ផ្តើមដំណើរការសាងសង់ រួមមានខ្សែទី១-ផ្លូវស្ថានីយ៍-ធ្លក-បឹងចក ប្រវែង១១គីឡូម៉ែត្រ ស្ថិតក្នុងឃុំកណ្តៀងនិងឃុំស្យា ខ្សែទី២-ផ្លូវវត្តព្រះធាតុ-ភូមិថ្មី ប្រវែង៥.៣៧គីឡូម៉ែត្រ ស្ថិតក្នុងឃុំស្រែស្តុក និងខ្សែទី៣ផ្លូវបន្ទាយត្រោក-កំពង់សំបួរ ប្រវែង៤.២៧គីឡូម៉ែត្រ ស្ថិតក្នុងឃុំស្យានិងឃុំស្រែស្តុក។

ក្នុងឱកាសនោះ លោក លឹម សុខតូ អភិបាលរងខេត្ត បានលើកឡើងថាសមិទ្ធផលដែលបងប្អូនទទួលបានក្នុងពេលនេះ គឺកើតចេញពីកត្តាសន្តិភាព និងការជឿរជាក់លើគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន ស្របទៅនិងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ រួមនិងការអនុវត្តត្រឹមត្រូវក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ។ ជាមួយគ្នានោះលោកអភិបាលរងខេត្ត សូមឲ្យបងប្អូនប្រជាពលរដ្ឋ ជាអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវចូលរួមសហការណ៍ និងសម្របសម្រួលដើម្បីការស្ថាបនាផ្លូវទាំង៣ខ្សែនេះ ដំណើរការទៅដោយរលូន ហើយ ត្រូវចូលរួមសហការហើយក្រោយពេលស្ថាបនារួចត្រូវចូលរួមថែរក្សាកុំដឹកលើសទំងន់ កុំចាក់ដីខ្ពស់ជាងផ្លូវ បានផ្លូវស្រួលកុំបើកបរលឿនពេកត្រូវគោរច្បាប់ចរាចរណ៍ និងត្រូវចូលរួមថែរក្សាបរិស្ថានអនាម័យ សោភ័ណ្ឌភាពនៅតាមសងខាងផ្លូវកុំឱ្យមានសំរាម ៕







-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)