ព័ត៌មាន
គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ ប្រជុំបូកសរុបលទ្ធផល និងទស្សនៈឆ្លុះបញ្ចាំងជុំវិញសិក្ខាសាលាស្ដីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ
ក្រោយបញ្ចប់សិក្ខាសាលា ស្ដីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈសិក្ខាកាម នៃប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ បានជួបជុំគ្នាចែករំលែកនូវបទពិសោធគ្នាទៅវិញទៅមកអំពីដំណើរការរៀបចំនិងអនុវត្តឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈក្នុងបរិបទប្រទេសខ្លួន។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររៀបចំសិក្ខាសាលានាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ ព្រមទាំងលេខាធិការដ្ឋានអាស៊ាន ព្រមទាំងបានលើកឡើងយ៉ាងលម្អិតអំពីតួនាទី និងអត្ថប្រយោជន៍នៃឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈសម្រាប់គ្រប់ប្រទេសទាំងអស់ មិនត្រឹមតែក្នុងក្របខ័ណ្ឌតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក្នុងក្របខ័ណ្ឌអន្តរជាតិផងដែរ។
ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន សិក្ខាកាមបានបង្ហាញពីអារម្មណ៍រីករាយ និងបានថ្លែងអំណរគុណកម្ពុជាដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ និងរៀបចំសិក្ខាសាលាបានយ៉ាងល្អ ធ្វើឱ្យសិក្ខាកាមគ្រប់រូបបានរៀនសូត្រ យល់ដឹងពីស្ថានភាពផ្សេងៗគ្នា ជាពិសេស សិក្ខាកាមនៃប្រទេសនីមួយៗបានរៀនសូត្រពីគ្នាទៅវិញទៅមកនូវបទពិសោធល្អៗ និងបញ្ហាប្រឈមរបស់ប្រទេសនីមួយៗក្នុងដំណើរធ្វើជីថលូបនីយកម្ម តាមរយៈបទបង្ហាញនិងវេទិកាពិភាក្សានិងសំណួរ-ចម្លើយ ក្នុងក្របខ័ណ្ឌប្រទេសសមាជិកអាស៊ាន និងទីម័រឡេស្តេ ព្រមទាំងក្របខ័ណ្ឌប្រទេសអាស៊ានបូកបីរយៈពេល២ថ្ងៃកន្លងទៅ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការចែករំលែកលម្អិតបន្ថែមអំពីបច្ចុប្បន្នភាព តួនាទីដ៏ចាំបាច់ និងការកំណត់យកវិធីសាស្ត្រក្នុងការធ្វើឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈរបស់ប្រទេសរៀងៗខ្លួនក្នុងក្របខ័ណ្ឌប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ។
ជាមតិបូកសរុប ឯកឧត្ដម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសារធារណៈ បានធ្វើការលើកឡើងនូវមូលដ្ឋានបីចំណុចក្នុងការជំរុញការធ្វើឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ រួមមាន៖ ១) ការផ្ដោតលើមនុស្ស (សំដៅផ្នត់គំនិតសមត្ថភាព) ២) រដ្ឋាភិបាល (សំដៅលើគោលនយោបាយ ច្បាប់ ការកែទម្រង់) ៣) ការប្រើប្រាស់បច្ចេកវិទ្យា (សំដៅលើសម្ភារៈឧបករណ៍ទាន់សម័យកាល)។
សូមបញ្ជាក់ថា នាវេលារសៀលថ្ងៃដដែល គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ ព្រមទាំងលេខាធិការដ្ឋានអាស៊ាន នឹងអញ្ជើញទៅទស្សនារមណីយដ្ឋានវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា នោះគឺប្រាសាទតាព្រហ្ម ដើម្បីបន្ថែមការឈ្វេងយល់ពីវប្បធម៌ដ៏ឧត្តុង្គឧត្តមរបស់កម្ពុជា ក៏ដូចជាផ្នែកមួយនៃការចូលរួមលើកកម្ពស់វិស័យទេសចរនៅខេត្តសៀមរាបផងដែរ។




















-
ព័ត៌មាន7 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន7 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត