ព័ត៌មាន
ផ្លូវជនបទ២គម្រោងក្នុងខេត្តសៀមរាប ស្ថាបនាប្រកបដោយគុណភាព បម្រើដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មផ្សេងៗ
ផ្លូវជនបទចំនួន២គម្រោង នៅខេត្តសៀមរាប ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាប្រកបដោយគុណភាពល្អ ប្រសើរ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជាសរសៃឈាមនៃសេដ្ឋកិច្ច បម្រើដល់ការដឹកជញ្ជូន និងការធ្វើអាជីវកម្មនានា។
ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង ក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព សម្រាប់ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស និងសាងសង់លូគ្រប់ប្រភេទ ចំនួន២ គម្រោង ស្ថិតនៅខេត្តសៀមរាប នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នេះថា ជុំវិញផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទបាន កំពុងបន្តបេសកម្មរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ជំរុញការស្ថាបនា ការស្តារ និងការថែទាំ ព្រោះផ្លូវមានសារៈសំខាន់ ណាស់ ក្នុងនោះក្រៅពីការធ្វើដំណើរ ផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ច បម្រើដល់ការដឹកជញ្ជូនដូចជា៖ ការដឹកកសិផលទៅកាន់ទីផ្សារ ឧស្សាហកម្ម រោងចក្រ និងសហគ្រាសនានា ជាក់ស្តែងផ្លូវនៅក្នុងមូលដ្ឋានខាងលើនេះ បានសម្រួលដល់ការធ្វើដំណើរ និងការប្រកប មុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់វិស្វកម្មសម្ដេចតេជោ ខេត្តសៀមរាប (ឯកឧត្តម សៀង ណាំ) ទោះបីគម្រោងមួយបញ្ចប់សុពលភាព និងមួយខ្សែទៀតស្ថិតក្នុងការវាយតម្លៃ គឺផ្លូវទាំងអស់នេះបានស្ថាបនាប្រកបដោយ គុណភាពល្អប្រសើរ សម្រាប់ជាប្រយោជន៍សាធារណជនប្រើប្រាស់ ជាពិសេសគាំទ្រដល់ការរស់នៅរបស់ប្រជាជននៅមូលដ្ឋាន មានផ្លូវ ល្អសម្រាប់ធ្វើដំណើរ ក៏ដូចជាការកែប្រែនូវលក្ខខណ្ឌរស់នៅរបស់សហគមន៍ជនបទ លើផ្នែកសេដ្ឋកិច្ច និងសង្គម តាមរយៈការលើក កម្ពស់ និងការប្រែក្លាយតំបន់ជនបទ ឱ្យទៅជាតំបន់មានភាពរីកចម្រើន ក្រោមការដឹកនាំដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម អ៊ិន ចន្ថា ក៏បានរំលេចនូវពីគុណបំណាច់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា, សម្តេចបានជំរុញអភិវឌ្ឍសម្រេចនូវសមិទ្ធផលលើ គ្រប់វិស័យ ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ បាននិងកំពុងកើតឡើងជាបន្តបន្ទាប់ គាំទ្រដល់ការរស់នៅរបស់ប្រជាជន។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ គឺកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជន មានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតតាមប្រក្រតីភាព ហើយក៏ជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ទាក់ទិនផ្លូវទាំងពីរខ្សែនេះ ក្នុងនោះគម្រោងទី១, គឺការងារជួសជុលស្តារឡើងវិញ ផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ ប្រវែងជាង៥ គីឡូម៉ែត្រ ទទឹង៨ ម៉ែត្រ ស្ថាបនាលូប្រអប់មុខពីរ ចំនួន១ កន្លែង, លូប្រអប់មុខមួយ ចំនួន២ កន្លែង, លូមូលមុខពីរ ចំនួន២ កន្លែង, លូមូលមុខមួយ ចំនួន៥ កន្លែង, និងផ្លាកឈ្មោះផ្លូវចំនួន២ កន្លែង ស្ថិតនៅភូមិតាគួយ ទៅភូមិដូនមៀវ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប។ ចំណែកគម្រោងទី២, ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ មាន៣កំណាត់ ប្រវែងសរុប ៨ គីឡូម៉ែត្រ ទទឹង៨ ម៉ែត្រ, សាងសង់លូប្រអប់មុខពីរ ចំនួន២ កន្លែង, លូប្រអប់មុខមួយ ចំនួន២ កន្លែង, លូមូលមុខមួយ ចំនួន៦ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន១ កន្លែង ស្ថិតនៅភូមិរើល ភូមិព្រៃខ្យង ភូមិគោកចំបក់ ឃុំក្រូចគរ ស្រុកក្រឡាញ់ និងភូមិព្រៃអារ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប (បញ្ចប់សុពលភាព)។ គម្រោងទាំងពីរនេះអនុវត្តដោយវិស្វកម្មសម្ដេចតេជោ ខេត្តសៀមរាប (ឯកឧត្តម សៀង ណាំ)៕
អត្ថបទ៖ សុន រ៉ាឌី





















-
ព័ត៌មាន7 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន7 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត