ព័ត៌មាន
កម្ពុជាដណ្ដើមបានមេដាយចំនួន៤ ពីកម្មវិធីប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន
បេក្ខជនពីព្រះរាជាណាចក្រកម្ពុជា ដណ្ដើមបានមេដាយចំនួន៤ ពីកម្មវិធីប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ (World Skills ASEAN, Manila 2025) រួមមាន មេដាយសំរឹទ្ធិ (Bronze Medal) ចំនួន១, មេដាយឧត្តមភាព (Medallion for Excellence) ចំនួន ២, និងទទួលបានពានរង្វាន់ល្អឆ្នើម (Best of Nation Award) ចំនួន ១ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។
លោក ចាន់ វិចិត្រ អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូតំណាងព្រះរាជាណាចក្រកម្ពុជាចំនួន ៣១រូប និងបេក្ខជនចំនួន ១៩រូប ដែលបានចូលរួមប្រកួតប្រជែងលើមុខជំនាញចំនួន ១៣ជំនាញ ពីក្រសួងទេសចរណ៍ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
កម្មវិធីប្រកួតប្រជែងនោះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយប្រទេសជាសមាជិកអាស៊ាន ការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងស្ថាប័នរដ្ឋាភិបាល ឧស្សាហកម្ម និយោជកជាមួយនឹងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការផ្តល់ជាមធ្យោបាយ ដើម្បីទទួលស្គាល់ឧត្តមភាពការងារ និងអភិវឌ្ឍន៍យុវជន និងកម្មករជំនាញជំនាន់ថ្មីឱ្យមានជំនាញខ្ពស់។
បេក្ខជន សិត ដារ៉ា មកពីវិទ្យាស្ថានប៉េ អេស អឺ (PSE) នៃអង្គការដើម្បីភាពញញឹមនៃកុមារ ទទួលបានពានរង្វាន់មេដាយសំរឹទ្ធិ ទាក់ទងនឹងមុខជំនាញរៀបការ៉ូ, បេក្ខជន ណន តាំងហេង និង អុល សុភារម្យ មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដណ្ដើមបានពានរង្វាន់មេដាយឧត្តមភាព ទៅលើមុខជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម និងពានរង្វាន់ល្អបំផុតលើមុខជំនាញ Cooking ដណ្ដើមដោយបេក្ខជន ចាង សុភ័ក្រ មកពីវិទ្យាស្ថានវិទ្យាស្ថានម្ហូបអាហារកម្ពុជានៃក្រសួងទេសចរណ៍។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងនេះ មិនត្រឹមតែជាប្រកួតប្រជែងស្វែងរកអ្នកបច្ចេកទេសដ៏ឆ្នើមបំផុតនោះទេ ប៉ុន្ដែគឺជាការផ្ដល់ឱកាសដល់យុវជនក្នុងការបង្ហាញទេពកោសល្យ ការច្នៃប្រឌិត និងបង្កើនភាពជឿជាក់ទៅលើសមត្ថភាពរបស់ពួកគេនៅក្នុងតំបន់អាស៊ាន។ កម្មវិធីនេះថែមទាំងលើកទឹកចិត្តដល់យុវជនឱ្យពង្រឹងមុខជំនាញរបស់ពួកគេ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ច៕













-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង