ព័ត៌មាន
កម្ពុជាបញ្ជាក់ជាថ្មីចំពោះការរក្សាបានយ៉ាងខ្ជាប់ខ្ជួនបទឈប់បាញ់ និងបន្តអំពាវនាវភាគីថៃឱ្យគោរពដូចគ្នា
ថ្លែងក្នុងសេចក្ដីសង្ខេបព័ត៌មានប្រចាំថ្ងៃនៅព្រឹកថ្ងៃទី៣១ ខែសីហានេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ជាថ្មី ចំពោះការរក្សាបានយ៉ាងខ្ជាប់ខ្ជួនបទឈប់បាញ់របស់កម្ពុជា ជាពិសេសការខិតខំស្វែងរកការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃដោយសន្ដិវិធី ជាមួយគ្នានេះកម្ពុជាបន្តអំពាវនាវឱ្យភាគីថៃត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងបទឈប់បាញ់ដូចគ្នា។
លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ កម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងពេញលេញចំពោះការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ ដែលសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងនាំមុខដោយឯកឧត្តម ដូណាល់ ជេ ត្រឹម ប្រធានាធិបតី សហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន និងគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការឯកភាពទាំង១៣ចំណុចនៅក្នុងកិច្ចប្រជុំវិសារមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ខណៈកិច្ចប្រជុំនោះក៏មានការចូលរួមពីសំណាក់ប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។
លោកជំទាវបញ្ជាក់ថា ក្រោយមានបទឈប់បាញ់នេះ គឺបានទទួលការគាំទ្រ និងស្វាគមន៍ យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ និងឆ្លុះបញ្ចាំងពីបំណងរួមសម្រាប់សន្ដិភាពក្នុងតំបន់។ ក្នុងនាមជាប្រទេសដែលមានទំនួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្ដិភាព កម្ពុជាបានប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃបទឈប់បាញ់ ដោយជ្រើសយកការសន្ទនា និងកិច្ចសហប្រតិបត្តិការ ដោយមិនទទួលយកការប្រឈមមុខដាក់គ្នា និងជម្លោះឡើយ។
លោកជំទាវអ្នកនាំពាក្យបញ្ជាក់ថា កម្ពុជាគូសបញ្ជាក់សារជាថ្មីនូវគោលជំហរដោះស្រាយដោយសន្ដិវិធី ស្មោះត្រង់ស្រាប់តាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ កម្ពុជា បន្តអំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសារមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើសពីនេះទៅទៀតកម្ពុជាបានប្រកាន់ខ្ជាប់ និងអនុវត្តនូវស្មារតីដែលភាគីទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសារមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នាពេលកន្លងមក ដោយភាគីទាំងពីរបានឯកភាពគ្នាបង្កើតជំនឿទុកចិត្តសំដៅកាត់បន្ថយភាពតានតឹង រក្សាសន្ដិភាពនៅតាមបណ្ដោយព្រំដែនដោយប្រើប្រាស់យន្តការផ្សេងៗដើម្បីដោះស្រាយភាពខុសគ្នាដោយសន្ដិវិធី និងបញ្ជៀសការប៉ះទង្គិចគ្នា ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព ប្រសិនបើមានបញ្ហាអ្វីត្រូវរួមគ្នាដោះស្រាយតាមរយៈយន្តការដែលមានស្រាប់ក្នុងន័យនេះ កម្ពុជាស្នើឱ្យភាគីថៃអនុវត្តដូចគ្នានូវស្មារតីនេះ៕
-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ