ព័ត៌មាន
សហគ្រាសទេសចរណ៍ធំៗ ពីរដ្ឋធានីប៉េកាំង និងទីក្រុងធានជីង ចំនួន១០ ចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍របស់កម្ពុជា
ក្នុងការអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឆ្លៀតពេលវេលាអនុញ្ញាតជូនលោក-លោកស្រី ជាប្រធានសហគ្រាសទេសចរណ៍ធំៗ ដ៏មានសក្តានុពលមកពីរដ្ឋធានីប៉េកាំង និងក្រុងធានជីងចំនួន១០ស្ថាប័ន ចូលស្តាប់ពីសភាពការណ៍ពិតពាក់ព័ន្ធនយោបាយ សន្តិសុខ សង្គម សក្តានុពលទេសចរណ៍ យន្តការលើកទឹកចិត្តក្នុងវិស័យទេសចរណ៍ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងពិភាក្សាការងារលើការជំរុញលំហូរភ្ញៀវទេសចរពីប្រទេសចិនទៅកាន់ប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

នាឱកាសជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីការធានាលើសុខសុវត្ថិភាពជូនភ្ញៀវទេសចរអន្តរជាតិដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្ហាញពីសក្ដានុពលទេសចរណ៍កម្ពុជាដល់លោក-លោកស្រីដែលជាប្រធានសហគ្រាសទេសចរណ៍ ជាពិសេសគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍សំបូរបែប បដិសណ្ឋារកិច្ចដ៏រួសរាយ និងរាក់ទាក់របស់ប្រជាជនខ្មែរ ម្ហូបអាហារដ៏ឆ្ងាញ់ពិសា និងមានគ្រប់ជម្រើស។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបពីឱកាសមាសសម្រាប់វិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា ដោយហេតុថាជាទីផ្សារដែលមានសក្តានុពល (Emerging Market) និងវិស័យដែលមានសក្តានុពលនានា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីរដ្ឋធានីប៉េកាំង និងក្រុងធានជីង មកទស្សនា និងវិនិយោគនៅប្រទេសកម្ពុជា ជាមួយនឹងយន្តការលើកទឹកចិត្តនានា និងការផ្តល់អាទិភាពរបស់រាជរដ្ឋាភិបាល និងស្របតាមស្មារតីនៃ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលបានគាំទ្រដោយប្រមុខថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។

ក្នុងជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កា ភាគីកម្ពុជា និងភាគីសហគ្រាសចិន បានឯកភាពជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចបន្ថែមឱ្យកាន់តែច្រើនទៅកាន់កម្ពុជា, ការភ្ជាប់ជើងហោះហើរត្រង់រវាងក្រុងធានជីង រាជធានីភ្នំពេញ និងខេត្តសៀមរាប, ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ឱ្យបានទូលំទូលាយ និងព័ត៌មានពិតពីកត្តាសុខសុវត្ថិភាព ប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសគឺបានព្រមព្រៀងសហការរៀបចំ FAM Trip មកទស្សនាស្វែងយល់ពីសក្តានុពលទេសចរណ៍ និងវិនិយោគនៅកម្ពុជា និងការសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នានាឆ្នាំ២០២៥ ក្នុងក្របខណ្ឌនៃ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥”៕






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង